នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez (រូបថត៖ VOV) |
អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez នាយករដ្ឋមន្ត្រី លោកហ្វាម មីញ ជីញបានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ចង់ឲ្យអេស្បាញនឹងជួយជំរុញប្រទេសនៅសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់ ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVIPA) និងជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាងសហភាពអឺរ៉ុប និងវៀតណាម (EVIPA)ក្នុងពេលឆាប់ៗនេះ ដកកាតលឿង IUU សម្រាប់គ្រឿងសមុទ្រវៀតណាម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញជួបជាមួយប្រធានាធិបតីអារ៉ាប់រួម Sheikh Mohamed Bin Zayed Al Nahyan (រូបថត៖ VOV) |
ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនិងប្រធានាធិបតី UAE លោក Sheikh Mohamed Bin Zayed Al Nahyan ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យតភ្ជាប់ដែនសមុទ្រ ទេសចរ ណ៍ អាកាសចរណ៍ ពលកម្ម និងវិស័យសក្តានុពលជាច្រើនទៀត។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាអ្នកផ្គត់ផ្គង់យុទ្ធសាស្ត្រនៃផលិតផលហាឡាល់ រួមចំណែកធានាសន្តិសុខស្បៀងសម្រាប់ UAE។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី UAE បានឲ្យដឹងថា UAE នឹងគាំទ្រយ៉ាងសកម្ម និងចែករំលែកបទពិសោធន៍ជាមួយវៀត ណាមក្នុងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ; បង្កើនការតភ្ជាប់រវាងមជ្ឈមណ្ឌលនវានុវត្តន៍នៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញជួបជាមួយប្រធានាធិបតីប៉ារ៉ាហ្គាយ Santiago Pena (រូបថត៖ VOV) |
ក្នុងជំនួបជាមួយប្រធានាធិបតីប៉ារ៉ាហ្គាយ Santiago Pena នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញបានស្នើថា ភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរប្រជា ជន។ ជំរុញការចរចាលើកិច្ចព្រមព្រៀង/កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប៉ារ៉ាហ្គាយបន្តគាំទ្រដល់ការបញ្ចប់ដំណើរការវាយតម្លៃផ្ទៃក្នុងនៃទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - MERCOSUR នាពេលឆាប់ៗនេះ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ ជួបនាយករដ្ឋមន្ត្រីសិង្ហបុរី Laurence Wong (រូបថត៖ VOV) |
នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនិងនាយករដ្ឋមន្ត្រីសិង្ហបុរី Laurence Wong ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីទិសដៅពង្រឹងទំនាក់ទំនងនាពេលខាងមុខ ដូចជា៖ ពិចារណាលើការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌទំនាក់ទំនងការទូត; កសាងសួនឧស្សាហកម្មវៀតណាម-សិង្ហបុរីជំនាន់ថ្មី (VSIP) ក្នុងទិសដៅបៃតង និងឌីជីថល; បង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ឌីជីថលរវាងសេដ្ឋកិច្ចទាំងពីរ ក៏ដូចជា ចែករំលែកបទពិសោធន៍ក្នុងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau (រូបថត៖ VOV) |
ក្នុងជំនួបជួបជាមួយនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ថ្នាក់ដឹកនាំទាំងពីរបានឯកភាពអនុវត្តវិធានការជំរុញទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - កាណាដា ឲ្យស៊ីជម្រៅ និងឆ្ពោះទៅកំពស់ថ្មី តាមនោះ បន្តពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការ ODA និងការបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព; ឆ្លៀតយកប្រកបដោយប្រសិទ្ធភាព ពីប្រៀបខ្លាំងនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលប្រទេសទាំងពីរជាសមាជិក។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ ទទួលជួបនាយករដ្ឋមន្ត្រីវ៉ាទីកង់ ខាឌីណាល់ ប៉េត្រូ ប៉ារ៉ូលីន (រូបថត៖ VOV) |
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីបុរីវ៉ាទីកង់ ខាឌីណាល់ ប៉េត្រូ ប៉ារ៉ូលីន លោកនាយករដ្ឋមន្រ្តី ផាម មីញ ជីញ បានវាយតម្លៃខ្ពស់ចំពោះមនោសញ្ជេតនារបស់សម្តេចប៉ាប ហ្វ្រង់ស៊ីសនិងនាយករដ្ឋមន្រ្តី ខាឌីណាល់ ប៉េត្រូ ប៉ារ៉ូលីន សម្រាប់ប្រទេសវៀតណាម និងបានគោរពអញ្ជើញនាយករដ្ឋមន្រ្តីបុរីវ៉ាទីកង់នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗនេះ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ទទួលជួបអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិជាមួយអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍកិច្ចសហប្រតិ បត្តិការជាមួយ WHO ដើម្បីធានាសុខភាពសាធារណៈ។ លោកអគ្គនាយក WHO បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយ និងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត ហើយសង្ឃឹមថា វៀតណាមនឹងគាំទ្រយ៉ាងសកម្មដល់សហគមន៍អន្តរជាតិក្នុងការអនុម័តកិច្ចព្រមព្រៀងសកលស្តីពីការការពារ និងឆ្លើយតបនឹងជំងឺនាពេលខាងមុខ៕