អង្គការ OPEC បានបន្ទាបការព្យាករណ៍សម្រាប់កំណើនតម្រូវការប្រេងរ៉ែពិភពលោក (រូបថត៖ AFP/TTXVN) |
នៅក្នុងរបាយការណ៍ស្តីពីទីផ្សារប្រេងរ៉ែនៅលើពិភពលោក ដែលចេញផ្សាយនាថ្ងៃទី ១២ ខែកុម្ភៈ បានឲ្យដឹងថា អង្គការ OPEC បានព្យាករណ៍ថាកំណើនតម្រូវ ការប្រេងរ៉ែពិភពលោកក្នុងឆ្នាំ ២០២០ មានចំនួន ០,៩៩ លានធុងក្នុងមួយថ្ងៃពោលគឺធ្លាក់ចុះបើប្រៀបធៀបទៅនឹងការព្យាករណ៍គឺ ១,២២ លានធុងក្នុងមួយថ្ងៃ ដែលបានប្រកាសកាលពីខែមុននោះ។ អង្គការនេះបានពន្យល់ថា ការផ្ទុះឡើងនៃវីរុសកូរ៉ូណាប្រភេទថ្មី Covid -19 នៅប្រទេសចិននៅឆមាសទីមួយនៃឆ្នាំ ២០២០ គឺជាមូលហេតុចម្បងដែលនាំមកនូវការសម្រេចចិត្តបន្ទាបការព្យាករដូចពោលខាងលើនេះផងដែរ៕