អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងលោកជំទាវអញ្ជើញរួមជាមួយអាណិកជនអនុវត្តន៍ពិធីប្រលែងត្រីដើម្បីជូនដំណើរព្រះចង្ក្រាន

Chia sẻ
(VOVWORLD) -  នាឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញជួបសំណេះ សំណាលជាមួយអាណិកជន ដោយបានសាកសួរអំពីស្ថាន ភាព នៃជីវភាពរស់នៅប្រចាំថ្ងៃ និងលើកទឹកចិត្តឲ្យបងប្អូនរួបរួមគ្នា ខិតខំប្រឹងជំនេះពុះពាររាល់ការលំបាក ក៏ដូច ជាសម្របខ្លួនទៅក្នុងសង្គមប្រទេសសាមី។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងលោកជំទាវអញ្ជើញរួមជាមួយអាណិកជនអនុវត្តន៍ពិធីប្រលែងត្រីដើម្បីជូនដំណើរព្រះចង្ក្រាន - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអាណិកជន (រូបថតៈ VOV)

នារសៀលថ្ងៃទី ២៦ ខែមករា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងលោកជំទាវ អញ្ជើញរួមជាមួយអាណិកជនវៀតណាមដែលបានត្រឡាប់មកមាតុប្រទេសដើម្បីចូលរួមកម្មវិធីនិទាឃរដូវស្រុកកំណើតឆ្នាំ 2019 អនុវត្តពិធីបុណ្យប្រលែងត្រី នៅបឹង Hoan Kiem  (នៃរដ្ឋធានីហាណូយ) តាមប្រពៃណីរបស់ជាតិ  ក្នុងឱ កាសជូនដំណើរព្រះចង្ក្រាន (ថ្ងៃទី ២៣ ទី១២ តាមចន្ទគតិជារៀងរាល់ឆ្នាំ) សំដៅឧទ្ទិសកុសលសូមឲ្យប្រទេសជាតិសុខសន្តិភាព ប្រជាជនសម្បូរធូធារនិងសុភមង្គល។

បន្ទាប់ពីបានអនុវត្តន៍ពិធីប្រលែងត្រីរួចហើយមក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញជួបសំណេះសំណាលជាមួយអាណិកជន ដោយបានសាកសួរអំពីស្ថានភាពនៃជីវភាពរស់នៅប្រចាំថ្ងៃ និងលើកទឹកចិត្តឲ្យបងប្អូនរួបរួមគ្នា ខិតខំប្រឹងជំនេះពុះពាររាល់ការលំបាក ក៏ដូចជាសម្របខ្លួនទៅក្នុងសង្គមប្រទេសសាមី។ ទន្ទឹមជាមួយគ្នានោះ រក្សាអត្តសញ្ញាណវប្បធម៌ជាតិនិងឆ្ពោះទៅស្រុកកំណើតនិងប្រ ទេសជាតិជានិច្ច។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងលោកជំទាវអញ្ជើញរួមជាមួយអាណិកជនអនុវត្តន៍ពិធីប្រលែងត្រីដើម្បីជូនដំណើរព្រះចង្ក្រាន - ảnh 2 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងលោកជំទាវជាភារិយា រួមជាមួយអាណិកជនអញ្ជើញអុជធូប ឧទ្ទិសកុសល សូមឲ្យប្រទេសជាសម្បូរធូធារ ប្រជាជនជួបតែសេចក្តីសុខចម្រើន សុភមង្គល (រូបថតៈ VOV)

នាឱកាសចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័កកំពុងខិតជិតមកដល់ អគ្គលេខាបក្ស ប្រ ធានរដ្ឋ លោក Nguyen Phu Trong បានផ្ញើរនូវសេចក្តីជូនពរដល់អាណិកជន ទាំងអស់និងក្រុមគ្រួសារ ជួបតែសេចក្តីសុខចម្រើន ជាពិសេស ឈានចូលឆ្នាំថ្មី ប្រកប ដោយសុខភាពល្អ សុភមង្គលនិងជោគជ័យគ្រប់ភារកិច្ច៕

ប្រតិកម្មទៅវិញ