ឧបនាយករដ្ឋមន្ត្រីលោក​ Tran Luu Quang សរសេរ​សៀវភៅ​កាន់ទុកនៅស្ថានទូតអ៊ីរ៉ង់

Chia sẻ
(VOVWORLD) - រដ្ឋ និងប្រជាជនអ៊ីរ៉ង់នឹងជំនះពុះពារលើការឈឺចាប់ ការបាត់បង់ និងការខូចខាតដ៏ធំធេងនេះក្នុងពេលឆាប់ៗ ហើយបន្តកសាងរដ្ឋអ៊ីរ៉ង់កាន់តែប្រកបដោយវិបុលភាព។
ឧបនាយករដ្ឋមន្ត្រីលោក​ Tran Luu Quang សរសេរ​សៀវភៅ​កាន់ទុកនៅស្ថានទូតអ៊ីរ៉ង់ - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang សរសេរសៀវភៅកាន់ទុកនៅស្ថានទូតអ៊ីរ៉ង់ (រូបថត៖ VGP/Hải Minh)

នាព្រឹកថ្ងៃទី ២៣ ឧសភា ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ និង សរសេរសៀវភៅកាន់ទុកចូលរួមរំលែកទុក្ខនៅស្ថានទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅទីក្រុងហាណូយ បន្ទាប់ពីឧប្បត្តិហេតុធ្លាក់យន្តហោះកាលពីថ្ងៃទី ១៩ ឧសភា ដែលបណ្ដាលឲ្យប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លោក Ebrahim Raisi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយចំនួនត្រូវស្លាប់។ លោកឧបនាយករដ្ឋមន្ត្រីបានសរសេរថា៖ វៀតណាមមានបំណងថា រដ្ឋ និងប្រជាជនអ៊ីរ៉ង់នឹងជំនះពុះពារលើការឈឺចាប់ ការបាត់បង់ និងការខូចខាតដ៏ធំធេងនេះក្នុងពេលឆាប់ៗ ហើយបន្តកសាងរដ្ឋអ៊ីរ៉ង់កាន់តែប្រកបដោយវិបុលភាព។

មុននោះ នាថ្ងៃទី ២០ ឧសភា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានផ្ញើសារទូរលេខរំលែកទុក្ខដល់ប្រធានាធិបតីស្តីទីអ៊ីរ៉ង់លោក Mohammad Mokhber; ប្រធានរដ្ឋសភាលោក Tran Thanh Man បានផ្ញើសារទូរលេខរំលែកទុក្ខជូនប្រធានរដ្ឋសភាអ៊ីរ៉ង់លោក Mohammad Baqer Qalibaf៕

ប្រតិកម្មទៅវិញ