វៀតណាមមានបំណងចង់សហការក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព

Chia sẻ
(VOVWORLD) - ក្នុងនាមប្រទេសជាប្រទេសជាប់ទន្លេមេគង្គក្រោម វៀតណាមមានការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ឆ្លងដែន និងសមត្ថភាពស្តុកទឹករបស់គម្រោងវារីអគ្គិសនីនៅលើដងទន្លេមេគង្គ។
វៀតណាមមានបំណងចង់សហការក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព - ảnh 1ទេសភាពនៃទន្លេមេគង្គ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ២៣ ឧសភានេះ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស អញ្ជើញឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពី ផលប៉ះពាល់ពីសំណង់ទំនប់វារីអគ្គិសនីនៅដងទន្លេមេគង្គលើ ចំពោះដងទន្លេក្រោម អ្នកនាំពាក្យរងក្រសួងការបរទេសលោក Doan Khac Viet បានបញ្ជាក់យ៉ាងច្បាស់ថា៖ ទន្លេមេគង្គជាដងទន្លេរួម ដែលឆ្លងកាត់ព្រំដែន និងហូរកាត់ប្រទេសជាច្រើន។ ក្នុងនាមជាប្រទេសជាប់ទន្លេមេគង្គក្រោម វៀត ណាមមានការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ឆ្លងដែន និងសមត្ថភាពស្តុកទឹករបស់គម្រោងវារីអគ្គិសនីនៅលើដងទន្លេមេគង្គ។ ការអភិវឌ្ឍ និងដំណើរការគម្រោងវារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ចាំបាច់ត្រូវធានាមិនឲ្យមានផលប៉ះពាល់អវិជ្ជមាន រួមទាំងផលប៉ះពាល់ឆ្លងដែន មកលើបរិស្ថាន ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនានាតាមបណ្តោយទន្លេ ជាពិសេសប្រទេសនៅខាងក្រោម  និងត្រូវតែស្របតាមច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ។ វៀតណាមមានបំណង និងត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធ ដើម្បីគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕

ប្រតិកម្មទៅវិញ