អគ្គលេខាធិការអ.ស.បអំពាវនាវឲ្យប្រទេសអាស៊ីនានាដោះស្រាយជំលោះដោយសន្តិវិធី

Chia sẻ
(VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki-
moon នាថ្ងៃទី២៦ ឧសភា បានអំពាវនាវឲ្យប្រទេស
អាស៊ីនានាដោះស្រាយប្រកបដោយសន្តិភាពនូវ
ជំលោះដែនដីនិងប្រវត្តិសាស្ត្រដើម្បីត្រួសត្រាយផ្លូវ
សំរាប់អនាគត។
អគ្គលេខាធិការអ.ស.បអំពាវនាវឲ្យប្រទេសអាស៊ីនានាដោះស្រាយជំលោះដោយសន្តិវិធី - ảnh 1
អគ្គលេខាធិការអ.ស.បលោក Ban Ki-moon (រូបថត៖EPA/TTXVN)

(VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki-moon នាថ្ងៃទី២៦ ឧសភា បាន
អំពាវនាវឲ្យប្រទេសអាស៊ីនានាដោះស្រាយប្រកបដោយសន្តិភាពនូវជំលោះដែនដី
និងប្រវត្តិសាស្ត្រដើម្បីត្រួសត្រាយផ្លូវសំរាប់អនាគត។ថ្លែងមតិនៅវេទិកាមួយដែល
បានរៀបចំឡើងនៅកោះ Jeju ប៉ែកខាងត្បូងកូរ៉េខាងត្បូង លោក Ban Ki-moon ចាត់
ទុកថា ប្រទេសអាស៊ីគប្បីដោះស្រាយការខ្វែងគំនិតនៅសេសសល់តាំងពីមុនមក
ហើយបច្ចុប្បន្នជាពេលវេលាដើម្បីទទួលបានកិច្ចព្រមព្រៀងស្ដីអំពីជំលោះព្រំ ដែន។
លោក Ban Ki-moon ក៏បានអំពាវនាវឲ្យកូរ៉េខាងត្បូង ជប៉ុននិងចិន រៀបចំសន្និសីទ
កំពូលរវាងប្រទេសទាំងបីជាបន្តយ៉ាងឆាប់បំផុត ក្នុងកាលៈទេសៈដែលប្រទេស
ទាំងនេះ មិនទាន់ដោះស្រាយបាននូវជំលោះទាក់ទិនដល់ប្រវត្តិសាស្ត្រនិងដែនដី
នៅឡើយ។លោក Ban Ki-moon ក៏បានផ្ដល់មតិអំពីបញ្ហាជំលោះដែនដីនៅសមុទ្រ
ខាងកើតផងដែរ ព្រមទាំងអំពាវនាវឲ្យការសំរេចនូវកិច្ចព្រមព្រៀងមួយរវាងប្រទេស
អាស៊ីអាគ្នេយ៍និងចិនដើម្បីដោះស្រាយការប្រកាសអធិបតេយ្យភាពត្រួតស៊ីគ្នា៕

ប្រតិកម្មទៅវិញ