អគ្គលេខាធិការអ.ស.បសំដែងការព្រួយបារម្ភអំពីភាពតានតឹងនៅលើឧបទ្វីបកូរ៉េ

Chia sẻ
(VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki-
moon នាថ្ងៃទី៧ កក្កដា បានសំដែងការព្រួយបារម្ភអំពី
ភាពតានតឹងនៅឧបទ្វីបកូរ៉េ ព្រមទាំងអះអាងថា ការ
ចរចារជាវិធីល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ។
អគ្គលេខាធិការអ.ស.បសំដែងការព្រួយបារម្ភអំពីភាពតានតឹងនៅលើឧបទ្វីបកូរ៉េ - ảnh 1
លោក Ban Ki-moon ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចារជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi នៅរដ្ឋធានីប៉េកាំង (រូបថត៖EPA/TTXVN)

(VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki-moon នាថ្ងៃទី៧ កក្កដា បាន
សំដែងការព្រួយបារម្ភអំពីភាពតានតឹងនៅឧបទ្វីបកូរ៉េ ព្រមទាំងអះអាងថា ការចរចារ
 ជាវិធីល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ។លោក Ban Ki-moon បានថ្លែងមតិដូច្នេះ
នៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចារជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក
Wang Yi នៅរដ្ឋធានីប៉េកាំង។អគ្គលេខាធិការរូបនេះបានអំពាវនាវឲ្យ ស.ប.បកូរ៉េ
បញ្ចប់អំពើបង្ករឿងហេតុ ព្រមទាំងប្រទេសទាក់ទិននានាចាំបាច់ត្រូវ បង្កើនការខំ
ប្រឹងប្រែងជួយបន្ធូរស្រាលភាពតានតឹងនៅឧបទ្វីបកូរ៉េ។លោក Ban Ki-moon បាន
សង្កត់ធ្ងន់ថា ប្រការសំខាន់គឺត្រូវរក្សាការចរចារដើម្បីឧបទ្វីបកូរ៉េមិន មានអាវុធ
នុយក្លេអ៊ែរ ហើយក្នុងឋានៈជាអ្នកដឹកនាំអ.ស.ប លោកត្រៀមខ្លួនជាស្រេចរួមចំ
ណែកកែលំអរទំនាក់ទំនងនិងតភ្ជាប់ឡើងវិញនូវជំនួបចរចាររវាងកូរ៉េទាំងពីរភាគ។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី៧ កក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិក
លោក John Kerry បានសំដែងក្ដីសង្ឃឹមថា ចិននឹងបន្តសហប្រតិបតិ្តការជាមួយ
អាមេរិកក្នុងការដាក់ទណ្ឌកម្មទៅលើស.ប.បកូរ៉េ។សេចក្ដីប្រកាសរបស់លោក
Kerry ត្រូវបាននាំចេញមួយថ្ងៃក្រោយពីប៉េកាំងរិះគន់បទដាក់ទណ្ឌកម្មថ្មីរបស់
អាមេរិកតម្រង់ទៅលើមេដឹកនាំស.ប.បកូរ៉េលោក Kim Jong Un៕

ប្រតិកម្មទៅវិញ