រួម​កម្លាំងកាយចិត្តដើម្បី​កសាង​រដ្ឋ​ធានី​ “​​ស៊ី​វិល័យ​​-អរិយធម៌​-​ទំនើប​”​

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី២៣ ខែសីហា មហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងហាណូយលើកទី ១៨ អាណត្តិ ២០២៤-២០២៩ បានប្រព្រឹត្តទៅយ៉ាងឧឡារិកនៅអគារវប្បធម៌ការងារមិត្តភាព Viet-Xo ក្នុងទីក្រុងហាណូយ ។
 
ចូលរួមមហាសន្និបាតមានប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien; លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោកស្រី Bui Thi Minh Hoai រួមជាមួយគណៈប្រតិភូចំនួន ៣៦៣ តំណាងប្រជាជនមកពីគ្រប់ស្រទាប់វណ្ណៈ សាសនា អ្នកប្រាជ្ញ បុគ្គលឆ្នើម និងតំណាងរណសិរ្សមាតុភូមិវៀតណាមនៅបណ្តាខណ្ឌ ស្រុក និងទីរួមខេត្តចំនួន ៣០ នៃទីក្រុងហាណូយ។
រួម​កម្លាំងកាយចិត្តដើម្បី​កសាង​រដ្ឋ​ធានី​ “​​ស៊ី​វិល័យ​​-អរិយធម៌​-​ទំនើប​”​ - ảnh 1សម្តែងសិល្បៈបើកមហាសន្និបាត។ រូបថត៖ VOV

អញ្ជើញចូលរួមនិងថ្លែងមតិនៅមហាសន្និបាត ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានកោតសរសើរចំពោះលទ្ធផលដែលរណសិរ្សមាតុភូមិវៀតណាមសម្រេចបាននៅទីក្រុងហាណូយនាពេលថ្មីៗនេះ; ហើយលោកបានស្នើរឲ្យរណសិរ្សមាតុភូមិទីក្រុងបន្តកសាងនិងពង្រឹងផែនមហាសាមគ្គីភាព កសាងទីក្រុងហាណូយដ៏ស៊ីវិល័យ អារិយធម៌ ទំនើប និងសុភមង្គល៖ “រណសិរ្សមាតុភូមិវៀតណាមនៅកម្រិតទីក្រុងត្រូវបន្តផ្លាស់ប្តូរខ្លឹមសារ និងវិធីសាស្រ្តប្រតិបត្តិការឲ្យបានស្និទ្ធស្នាលជាមួយប្រជាជន ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន សម្របខ្លួនទៅនឹងសង្គមឌីជីថលនិងជំរុញការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ និងប្រវត្តិសាស្ត្រវីរភាពរបស់រដ្ឋធានីអរិយធម៌រាប់ពាន់ឆ្នាំ។ បំផុសនិងជំរុញខ្លាំងនូវស្មារតីខ្លួនទីពឹងខ្លួន និងបំណងប្រាថ្នាដើម្បីរួមចំណែកនិងកសាងរដ្ឋធានីហាណូយដ៏ស៊ីវិល័យ អារិយធម៌ ទំនើប និងសុភមង្គល”។

រួម​កម្លាំងកាយចិត្តដើម្បី​កសាង​រដ្ឋ​ធានី​ “​​ស៊ី​វិល័យ​​-អរិយធម៌​-​ទំនើប​”​ - ảnh 2គណៈប្រតិភូដែលចូលរួមក្នុងមហាសន្និបាទ។ រូបថត៖ VOV

នៅមហាសន្និបាត លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោកស្រី Bui Thi Minh Hoai បានសង្កត់ធ្ងន់ថា មហាសន្និបាតនេះបានគូសសញ្ញាដំណាក់កាលថ្មី បន្តជំរុញសក្តានុពល ភាពច្នៃប្រឌិត សមត្ថភាព និងភាពវៃឆ្លាតរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីរួមចំណែកកសាងរដ្ឋធានីហាណូយ “ស៊ីវិល័យ - អរិយធម៌- ទំនើប” ។ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយបានសង្កត់ធ្ងន់ថា៖ “ ផ្តោតលើការតម្រងទិសសំខាន់ៗ ស្វែងរក ណែនាំ រីកសាយភាយគំរូល្អ និងការអនុវត្តល្អ តាមរយៈចលនាប្រឡងប្រណាំង និងសកម្មភាពសង្គម។ បំផុសស្មារតីស្នេហាជាតិ ស្រឡាញ់ទីក្រុងហាណូយ គំនិតច្នៃប្រឌិត និងបំណងប្រាថ្នាចង់កសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើននិងសុភមង្គល កសាងរដ្ឋធានីដ៏ស៊ីវិល័យ អារិយធម៌ និងទំនើប។ អនុវត្តកម្មវិធីសុខុមាលភាពសង្គមនិងមនុស្សធម៌ជាមួយនឹងវិធីថ្មី ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងជាងមុន។ ទន្ទឹមនឹងនោះ ជំរុញតួនាទីសកម្មរបស់រណសិរ្ស ក្នុងការបង្កើតបាវចនាថា “ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ ប្រជាជនតាមដាន ប្រជាជនទទួលអត្ថប្រយោជន៍” រួមជាមួយគ្រប់ជាន់ថ្នាក់និងគ្រប់វិស័យ ដើម្បីធានាសុខុមាលភាពសង្គម លើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន ដោយ "មិនទុកឲ្យនរណាម្នាក់នៅពីក្រោយឡើយ" ។

ដោយស្មារតី “សាមគ្គីភាព - ប្រជាធិបតេយ្យ - ទំនួលខុសត្រូវ - ច្នៃប្រឌិត - អភិវឌ្ឍន៍” មហាសន្និបាទបានអំពាវនាវដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជនជាតិ សាសនា កងកម្លាំងប្រដាប់អាវុធ និងសហគមន៍ជនវៀតណាមនៅឯបរទេស រួមសាមគ្គីគ្នា  ពង្រីកស្មារតីស្នេហាជាតិ មោទនភាពជាតិ និងមោទនភាពចំពោះរដ្ឋធានីហាណូយអរិយធម៌រាប់ពាន់ឆ្នាំ ចូលរួមយ៉ាងសកម្មក្នុងការប្រឡងប្រណាំងធ្វើពលកម្ម ផលិតកម្ម ការសិក្សារៀនសូត្រ ការងារ និងបង្កើតសមិទ្ធិផលនានា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍របស់រដ្ឋធានីនិងរបស់ប្រទេសជាតិ ឆ្ពោះទៅមហាសន្និបាតជាតិលើកទី១០ នៃរណសិរ្សមាតុភូមិវៀតណាម៕


ប្រតិកម្មទៅវិញ