ធ្លាក់យន្តហោះនៅភាគខាងកើតប្រទេសថៃ

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២២ ខែសីហា យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់នៅស្រុក Bang Pakong ខេត្ត Chachoengsao ភាគខាងកើតប្រទេសថៃ។

ស្ថាប័នសមត្ថកិច្ចរបស់ថៃបានរកឃើញបំណែកយន្តហោះរាយប៉ាយក្នុងព្រៃលិចទឹកប្រៃ ដោយគ្មានមធ្យោបាយធ្វើដំណើរនៅឡើយទេ។ យោងតាមព័ត៌មានបឋម  យន្តហោះនេះអាចផ្ទុកអ្នកដំណើរបាន ៧ នាក់ និងក្រុមនាវិក ២ នាក់។

ធ្លាក់យន្តហោះនៅភាគខាងកើតប្រទេសថៃ - ảnh 1បំណែកយន្តហោះរាយប៉ាយត្រូវបានរកឃើញក្នុងព្រៃលិចទឹកប្រៃ។ ប្រភព៖ Thairath

យោងតាមព័ត៌មានពីកាសែតចិន ស៊ីនហួរ នៅថ្ងៃទី២៣ សីហា ស្ថានទូតចិនប្រចាំប្រទេសថៃបានឲ្យដឹងថា ពលរដ្ឋចិនចំនួន ៥ នាក់បានស្លាប់ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះនេះ។

យោងតាមសាក្សីមួយចំនួនs ពួកគេបានឃើញយន្តហោះបាត់បង់ការគ្រប់គ្រង មុនពេលធ្លាក់ចូលទៅក្នុងព្រៃ និងផ្ទុះឡើង។ យន្តហោះនេះបានធ្លាក់នៅពេលកំពុងធ្វើដំណើរទៅខេត្ត Trat នៅភាគអាគ្នេយ៍ប្រទេសថៃ៕


ប្រតិកម្មទៅវិញ