ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម ឧបនាយករដ្ឋមន្ត្រី Tran Luu Quang ថ្លែងមតិក្នុងពិធីនេះ។ រូបថត៖ VOV |
ថ្លែងមតិក្នុងពិធីនេះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម ឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានសង្កត់ធ្ងន់ថា បញ្ញាសិប្បនិមិត្តបានក្លាយទៅជាបច្ចេកវិទ្យាសំខាន់មួយនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរពិភពលោក និងជីវភាពរបស់មនុស្សជាតិ៖ “ដោយយល់ដឹងពីសារៈសំខាន់នៃបញ្ញាសិប្បនិមិត្ត នាពេលកន្លងទៅ បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់និងបានដាក់ចេញគោលការណ៍ណែនាំ គោលនយោបាយនិងទិសដៅជាក់លាក់ជាច្រើន ដើម្បីជំរុញសកម្មភាពស្រាវជ្រាវ អភិវឌ្ឍន៍ និងអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ នាយករដ្ឋមន្ត្រីក៏បានចេញផ្សាយយុទ្ធសាស្ត្រជាតិស្តីពីការស្រាវជ្រាវ ការអភិវឌ្ឍ និងការអនុវត្តបញ្ញាសិប្បនិមិត្ត រហូតដល់ឆ្នាំ ២០៣០ ដោយមានគោលដៅធ្វើឱ្យ AI ក្លាយជាវិស័យបច្ចេកវិទ្យាសំខាន់នៅវៀតណាម។ យុទ្ធសាស្ត្របានដាក់ចេញគោលដៅរហូតដល់ឆ្នាំ២០៣០ វៀតណាមនឹងក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ អភិវឌ្ឍដំណោះស្រាយនិងកម្មវិធី AI ក្នុងតំបន់អាស៊ាន”។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ បានប្រព្រឹត្តិទៅពិធីប្រគល់រង្វាន់ផលិតផលអនុវត្តន័បញ្ញាសិប្បនិមិត្តវៀតណាមឆ្នាំ ២០២៤។ នេះជាពានរង្វាន់ដែលលើកតម្កើងផលិតផល/ដំណោះស្រាយ/វេទិកាអនុវត្តន៍សិប្បនិម្មិតឆ្នើម ដែលនាំមកនូវការរួមចំណែកជាច្រើនដល់សង្គម៕