អគ្គលេខាធិការអ.ស.បតែងតាំងប្រធានក្រុមចៅក្រមអចិន្ត្រៃនៃតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ

Chia sẻ
(VOVworld) - នាថ្ងៃទី១ មិនា អគ្គលេខាធិការអ.ស.ប
លោក Ban Ki-moon បានតែងតាំងចៅក្រម Theodor
Meron របស់អាមេរិក ជាប្រធានយន្តការចៅក្រម
អចិន្ត្រៃនៃតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ។
អគ្គលេខាធិការអ.ស.បតែងតាំងប្រធានក្រុមចៅក្រមអចិន្ត្រៃនៃតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ - ảnh 1
ចៅក្រម Theodor Meron (រូបថត៖​ inavukic.com)

(VOVworld) - នាថ្ងៃទី១ មិនា អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានតែង
តាំងចៅក្រម Theodor Meron របស់អាមេរិក ជាប្រធានយន្តការចៅក្រម អចិន្ត្រៃនៃ
តុលាការព្រហ្មទ័ណ្ឌអន្តរជាតិ។លោក Ban Ki-moon បាននាំចេញសេចក្ដីសំរេច
ពោលខាងលើក្រោយពីពេលពិគ្រោះយោបល់ជាមួយប្រធានក្រុមប្រឹក្សាសន្តិសុខ
និងចៅក្រមផ្សេងៗក្នុងយន្តការនេះ។តាមនោះ លោក Meron នឹងបន្តបំពេញភារ
កិច្ចក្នុងឋានៈជាចៅក្រមនៃតុលាការព្រហ្មទ័ណ្ឌអន្តរជាតិអំពីយូហ្គោស្លាវីចាស់
 (ICTY) ព្រមទាំងជាប្រធានយន្តការចៅក្រមអចិន្ត្រៃនៃតុលាការព្រហ្មទ័ណ្ឌអន្តរ
ជាតិផងដែរ៕

ប្រតិកម្មទៅវិញ