តាមលោក Guterres ប្រទេសជាច្រើនកំពុងប្រឈមនឹងការខ្វះខាតវ៉ាក់សាំង ជាពិសេសគឺប្រទេសឥណ្ឌាកំពុងស្ថិតនៅស្ថានភាពដែលមន្ទីរពេទ្យនិងសាលតំកល់សពផ្ទុកលើសចំពោះលកទី២នៃជំងឺកូវីដ១៩ ក្នុងពេលជាមួយគ្នានោះសហភាពអឺរ៉ុបបានស្តុកទុកវ៉ាក់សាំងលើសពីភាពចាំបាច់។ លោកក៏បានលើកឡើងហានិភ័យពីវីរុសវ៉ារ្យ៉ង់ថ្មី ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ៕