ឡាវរៀបចំកម្មវិធីដើរថ្មើជើងដើម្បីសុខភាពសំដៅរំលឹកខួបលើកទី៤៩ទិវាបង្កើតអាស៊ាន

Chia sẻ
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៤៩ ទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)និងរយៈពេល១៩ឆ្នាំដែលឡាវចូលរួមជាសមាជិកអង្គការនេះ

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៤៩ ទិវាបង្កើតសមាគមប្រជាជាតិអាស៊ី
អាគ្នេយ៍ (អាស៊ាន)និងរយៈពេល១៩ឆ្នាំដែលឡាវចូលរួមជាសមាជិកអង្គការនេះ
នាព្រឹកថ្ងៃទី៦សីហា នៅរដ្ឋធានីវៀងច័ន្ទ ក្រសួងការបរទេសឡាវបានរៀបចំព្រឹត្តិ
ការណ៍ដើរថ្មើជើងដើម្បីសុខភាព ។ ថ្លែងក្នុងពិធី រដ្ឋមន្ត្រីការបរទេសឡាវ លោក
Saleumsay Kommasith បានលើកត្រដែតនូវ អត្ថន័យសំខាន់នៃ “ទិវាអាស៊ាន”
ចំពោះប្រជាជននៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងសង្កត់ធ្ងន់ថា
 ទិវានេះនៅមានសារៈសំខាន់ចំពោះឡាវ ដោយសារថ្ងៃនេះក៏ជាថ្ងៃ រំលឹកខួបលើក
ទី១៩ដែលឡាវចូលរួមជាសមាជិករបស់អាស៊ានទៀតផង។ លោករូបនេះ បានអះ
អាងថែមទៀតថា ក្នុងនាមជាប្រធានប្តូរវែណរបស់អាស៊ានក្នុងឆ្នាំ២០១៦ ឡាវនឹង
ខិត ខំប្រឹងប្រែងរួមជាមួយសមាជិកដទៃ រៀបចំការអនុវត្តនូវទស្សនវិស័យឆ្នាំ២០២៥
និងផែនការ ផ្សេងៗទៀតតាមប្រធានបទ “ប្រែទស្សនវិស័យក្លាយទៅជាសកម្មភាព
ដើម្បីសហគមន៍អា ស៊ានសកម្មមួយ” សំដៅរឹតបន្តឹងថែមទៀតកិច្ចសហប្រតិបត្តិការ
រវាងបណ្តាប្រទេសអាស៊ាន និងពង្រីកនូវតួនាទីរបស់អាស៊ានក្នុងតំបន់និងលើពិភព
លោក៕

ប្រតិកម្មទៅវិញ