ជញ្ជាំងបែងចែកក្រុងយេរូសាឡិមខាងកើត (ខាងឆ្វេង) និងភូមិអាប៊ូឌីសរបស់ប៉ាឡេស្ទីន។ (រូបថត៖ AFP / TTXVN) |
អ្នកនាំពាក្យក្រសួងការបរទេសហ្ស៊ក ដានីលោក Daifallah Fayez បានឲ្យដឹងថា ហ្ស៊កដានីបានជំទាស់នឹងរាល់វិធានការដោយឯកតោភាគីរបស់អ៊ីស្រាអែល ហើយបានលើកច្បាស់ថា គម្រោងនេះនឹងធ្វើឲ្យផ្លាស់ប្តូរនូវស្ថាន ភាពដើមនៃទីក្រុងបុរាណយេរូសាឡិម និងអត្តសញ្ញាណអារ៉ាប់ នៅតំបន់នេះ។ សកម្មភាពនេះក៏រំលោភបំពាន លើច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តរបស់អង្គការអប់រំវិទ្យា សាស្ត្រនិងវប្បធម៌នៃអង្គការសហប្រ ជាជាតិ (យូណេស្កូ) ផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសហ្ស៊កដានី ក៏បានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការផ្លាស់ប្តូរអត្តសញ្ញាណរបស់ទីក្រុងបុរាណនេះ ហើយប្រតិបត្តិតាមការ ប្តេជ្ញាចិត្តរបស់ខ្លួននូវច្បាប់អន្តរជាតិ៕