សហភាពអឺរ៉ុប - ទួរគី នឹងពិចារណាឡើងវិញនូវកិច្ចព្រមព្រៀងស្តីពីបញ្ហាជនភៀសខ្លួនឆ្នាំ ២០១៦

Chia sẻ
(VOVWORLD) - សហភាពអឺរ៉ុប (EU) និងទួរគី នឹងពិចារណាឡើងវិញនូវកិច្ចព្រមព្រៀងស្តីពីបញ្ហាជនភៀសខ្លួន ឆ្នាំ ២០១៦ បន្ទាប់ពីថ្នាក់ដឹកនាំប្លុកនេះ និងប្រធានាធិបតីទួរគីលោក Recep Tayip Erdogan បានធ្វើកិច្ចសន្ទនាជាមួយគ្នាកាលពីថ្ងៃទី ៩ ខែមីនានៅ ទីក្រុងព្រុចសែល(ប្រទេសបែលហ្ស៊ិក) ដើម្បីពិភាក្សាអំពីស្ថានភាពតានតឹងនាពេលបច្ចុប្បន្ន។
សហភាពអឺរ៉ុប - ទួរគី នឹងពិចារណាឡើងវិញនូវកិច្ចព្រមព្រៀងស្តីពីបញ្ហាជនភៀសខ្លួនឆ្នាំ ២០១៦ - ảnh 1 ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen (រូបថត៖ Der Spiegel)

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបពិភាក្សានេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen មានប្រសាសន៍ថាជំនួបពិភាក្សានេះផ្តោតសំខាន់លើការកំណត់វិស័យនានាដែលសហភាពអឺរ៉ុបនិងទួរគីអាចសហការ ជាមួយគ្នា ដើម្បីផលប្រយោជន៍នៃភាគីទាំងពីរ ក្នុងនោះមានការពិចារណាឡើងវិញកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប -ទួរគីឆ្នាំ ២០១៦។

កិច្ចព្រមព្រៀងនេះនៅតែមានសុពលភាព ប៉ុន្តែគេនឹងពិចារណាដើម្បីបញ្ចូលបន្ថែមទៀតនូវចំណុចដែលខ្វះខាតផងដែរ។ គួរបញ្ជាក់ថា យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាឆ្នាំ ២០១៦ នោះ សហភាពអឺរ៉ុបបានសន្យាផ្តល់ហិរញ្ញបទានជាទឹកប្រាក់ចំនួន ៦ ពាន់លានអឺរ៉ូ ដើម្បីប្តូរទៅវិញ ប្រទេសទួរគីត្រូវរាំងស្កាត់លំហូរជនភៀសខ្លួនមកពីមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ដោយកុំឲ្យមកកាន់អឺរ៉ុបនោះឡើយ៕

ប្រតិកម្មទៅវិញ