|
តំណាងជាន់ខ្ពស់ទទួលបន្ទុក គោលនយោបាយនិងកិច្ចការបរទេសរបស់ EU លោកស្រី Catherine Ashton (Image: Vietnam+) |
(VOVworld) – បន្ទាប់ពីរុស្ស៊ី អាមេរិក សហភាពអឺរ៉ុប (EU) និងអ៊ុយក្រែនទទួល បានកិច្ចព្រមព្រៀងសំដៅដោះស្រាយវិបត្តិនៅអ៊ុយក្រែន សហគមន៍អន្តរជាតិ
បានអបអរសារទរទទួលបានការជោគជ័យនេះហើយសង្កត់ធ្ងន់ទៅលើការ
ប្រតិបត្តិតាមកិច្ចព្រមព្រៀងនេះ។ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon
សង្ឃឹមថា៖ ភាគីទាំងអស់មានគោលដៅដ៏ត្រឹមត្រូវនិងស្មោះត្រង់ក្នុងការអនុវត្ត
វិធានការនៃកិច្ចព្រមព្រៀងទីក្រុង Geneva ដែលបាននាំចេញ។ លោក Ban Ki-moon ក៏បានសង្កត់ធ្ងន់ថែមទៀតថា៖ ស្ថានភាពនៅអ៊ុយក្រែននៅតែក្តៅគកុកណាស់
និងការសន្ទនាស្ថាបនារវាងភាគីនានាគឺជាផ្លូវតែមួយគត់ដើម្បីទទួលបានដំណោះ
ស្រាយសន្តិភាព។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចាត់ទុកថា៖ ប្រទេសទាំងឡាយត្រូវគោរពការជ្រើសរើសអព្យាក្រឹតរបស់អ៊ុយក្រែន ព្រមទាំង ស្នើឲ្យបណ្ដាដៃគូលោកខាងលិចនិងថ្នាក់ដឹកនាំនៃអង្គការសន្ធិសញ្ញាអាត្លងទិក
ខាងជើង (NATO) យល់ដឹងអំពីបញ្ហានេះ។ តំណាងជាន់ខ្ពស់ទទួលបន្ទុក
គោលនយោបាយនិងកិច្ចការបរទេសរបស់ EU លោកស្រី Catherine Ashton បានគាំទ្រកិច្ចសន្យាអំពីកំណែទម្រង់រដ្ឋធម្មនុញ្ញដោយតម្លាភាពនិងលើគ្រប់
វិស័យរបស់អ៊ុយក្រែន។
ក្នុងពេលនោះ នាថ្ងៃទី ១៧ មេសា NATO បានឲ្យដឹងថា៖ អង្គការនេះកំពុងដាក់ ពង្រាយអង្គភាពប្រតិកម្មរហ័សកងទ័ពជើងទឹកមួយទៅកាន់សមុទ្របាល់ទិក សំដៅបង្កើនសមត្ថភាពការងារខ្លួនឯងរបស់បណ្ដាសម្ព័ន្ធមិត្តនៅអឺរ៉ុបខាងកើត ចំពោះវិបត្តិនៅអ៊ុយក្រែន៕