សហគមន៍អន្តរជាតិរិះគន់អំពើបាញ់បង្ហោះកាំជ្រួចរយៈឆ្ងាយរបស់ស.ប.បកូរ៉េ

Chia sẻ
(VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.បនាថ្ងៃទី២៤
 មេសា បានរិះគន់ សេចក្ដីប្រកាសរបស់ស.ប.បកូរ៉េ
អំពីការបាញ់បង្ហោះប្រកបដោយជោគជ័យកាំជ្រួច
រយៈឆ្ងាយពីនាវាមុជទឹក។
សហគមន៍អន្តរជាតិរិះគន់អំពើបាញ់បង្ហោះកាំជ្រួចរយៈឆ្ងាយរបស់ស.ប.បកូរ៉េ - ảnh 1
ទិដ្ឋភាពនៃសម័យប្រជុំរបស់ក្រុុមប្រឹក្សាសន្តិសុខអ.ស.បនៅទីក្រុងញូវយ៉ក ប្រទេសអាមេរិក
នាថ្ងៃទី២៤ មេសា (រូបថត៖UN/TTXVN)

(VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.បនាថ្ងៃទី២៤ មេសា បានរិះគន់ សេចក្ដី
ប្រកាសរបស់ស.ប.បកូរ៉េអំពីការបាញ់បង្ហោះប្រកបដោយជោគជ័យកាំជ្រួចរយៈឆ្ងាយ
ពីនាវាមុជទឹក។សេចក្ដីថ្លែងការណ៍របស់អ.ស.បបានសង្កត់ធ្ងន់ថា សមាជិកក្រុម
ប្រឹក្សាសន្តិសុខទាំងអស់បានសំដែងការព្រួយបារម្ភជាថ្មីម្ដងទៀតថា សកម្មភាព
បាញ់កាំជ្រួចរយៈឆ្ងាយដូច្នេះនឹងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអាវុធនុយក្លេអ៊ែរ
របស់ស.ប.បកូរ៉េ ហើយធ្វើឲ្យភាពតានតឹងកាន់តែកើនឡើងនៅក្នុងនិងក្រៅតំបន់។
មុននោះ កូរ៉េខាងត្បូង ជប៉ុន អាមេរិកនិងបារាំងសុទ្ធតែឡើងសម្លេងរិះគន់អំពើនេះ
របស់ស.ប.បកូរ៉េ ហើយចាត់ទុកថានេះជាសកម្មភាពដែលធ្វើឲ្យភាពតានតឹង នៅ
ឧបទ្វីបកូរ៉េកើនឡើងក៏ដូចជាគំរាមកំហែងទៅលើសន្តិសុខតំបន់៕

ប្រតិកម្មទៅវិញ