ការរត់ជាន់គ្នាបានកើតឡើងនៅក្នុងព្រឹត្តិការណ៍សាសនាមួយក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃទី២ ខែកក្កដា (រូបថត៖ NDTV) |
ទាក់ទិននឹងឧបទ្ទវហេតុនេះ ប្រភពព័ត៌មានពីផ្នែកកុងស៊ុលនៃស្ថានទូត វៀតណាមប្រចាំប្រទេសឥណ្ឌាបានឲ្យដឹងនៅថ្ងៃទី ៤ កក្កដាថា បច្ចុប្បន្នមិនមានព័ត៌មានអំពីពលរដ្ឋវៀតណាមណាម្នាក់រងរបួសក្នុងហេតុការណ៍រត់ជាន់គ្នានោះទេ។
មុននេះ បើយោងតាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ២ ខែកក្កដា ខណៈពេលដែលអ្នកកាន់សាសនាហិណ្ឌូបានប្រមូលផ្តុំគ្នានៅជិតទីក្រុង Hathras នៃរដ្ឋ Uttar Pradesh ដើម្បីស្តាប់ក្បួនទស្សន៍ទាយរបស់អ្នកដឹកនាំសាសនាដ៏ល្បីល្បាញមួយនោះ ហើយខ្យល់ព្យុះធូលីដ៏កាចសាហាវមួយបានធ្វើឱ្យមនុស្សរត់ចេញទាំងភ័យស្លន់ស្លោ ធ្វើឱ្យមនុស្សជាច្រើនរត់ជាន់គ្នា ឬដួលសន្លប់។ យ៉ាងហោចណាស់មនុស្ស ១២១ នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុនេះ៕