សាររបស់អ.ស.បក្នុងឱកាសគំរប់រយៈពេល៥ឆ្នាំសង្គ្រាមស៊ីវិលនៅស៊ីរី

Chia sẻ
(VOVworld) - ស៊ីរីគឺវិបត្តិជនភៀសខ្លួននិងមនុស្សធម៌
ធំបំផុតតាំងពីមុនមក។នេះជាការអះអាងរបស់អគ្គស្នង
ការអ.ស.បស្ដីអំពីជនភៀសខ្លួនលោក Filippo Grandi
និងបេសកជនពិសេសនៃស្ថាប័នជនភៀសខ្លួនអ.ស.ប
 (UNHCR) តារាភាពយន្តលោកស្រី Angelina Jolie Pitt ក្នុងបទសន្ទរកថាក្នុងឱកាសគំរប់រយៈពេល៥ឆ្នាំទិវាផ្ទុះឡើងវិបត្តិនៅស៊ីរី។
សាររបស់អ.ស.បក្នុងឱកាសគំរប់រយៈពេល៥ឆ្នាំសង្គ្រាមស៊ីវិលនៅស៊ីរី - ảnh 1
តារាភាពយន្ត Angelina Jolie Pitt ចែករំលែកអំពីវិបត្តិមនុស្សធម៌និងជនភៀសខ្លួននៅស៊ីរី
(រូបថត៖AP)

(VOVworld) - ស៊ីរីគឺវិបត្តិជនភៀសខ្លួននិងមនុស្សធម៌ធំបំផុតតាំងពីមុនមក។នេះជា
ការអះអាងរបស់អគ្គស្នងការអ.ស.បស្ដីអំពីជនភៀសខ្លួនលោក Filippo Grandi និង
បេសកជនពិសេសនៃស្ថាប័នជនភៀសខ្លួនអ.ស.ប (UNHCR) តារាភាពយន្តលោក
ស្រី Angelina Jolie Pitt ក្នុងបទសន្ទរកថាក្នុងឱកាសគំរប់រយៈពេល៥ឆ្នាំទិវាផ្ទុះឡើង
វិបត្តិនៅស៊ីរី។ឥស្សៈរជនទាំងពីររូបនេះបានអំពាវនាវឲ្យសហគមន៍អន្តរជាតិបើក
ខ្ទង់ប្រាក់ដែលបានសន្យាដើម្បីជួយឧបត្ថម្ភប្រជាពលរដ្ឋស៊ីរី ព្រមទាំងរួមដៃដោះ
ស្រាយវិបត្តិនេះផងដែរ។លោក Grandi បានឲ្យដឹងថា ពិភពលោក កំពុងឈរនៅ
ផ្លូវបែកជាបី ហើយប្រសិនបើយើងគ្រាន់តែយកចិត្តទុកដាក់ ដល់ផលប្រយោជន៍
នៅចំពោះមុខ ឬអាស្រ័យដោយខ្វះភាពអង់អាចដែលមិនអាច រួមគ្នាធ្វើសកម្មភាព
គឺយើងនឹងស្ដាយក្រោយជាមិនខានដោយសារបានរំលងឱកាសរួមគ្នាធ្វើសកម្ម
ភាពដើម្បីមនុស្សជាតិ។ក្នុងពេលនោះនៅលីបង់​ ថ្លែងមតិជាមួយមជ្ឈដ្ឋាន អ្នក
យកព័ត៌មាន លោកស្រី Angelina Jolie Pitt បានក្រើនរំលឹកឲ្យរដ្ឋាភិបាលទាក់ទិន
នានាត្រូវគោរពអនុសញ្ញាអ.ស.បស្ដីអំពីជនភៀសខ្លួនក៏ដូចជាច្បាប់ជាសារវ័ន្តស្ដី
អំពីសិទ្ធិមនុស្សផងដែរ។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាថ្ងៃទី១៥ មិនា គណៈប្រតិភូរដ្ឋាភិបាលស៊ីរី
បានបញ្ជាក់ជាមួយភាគីរុស្ស៊ីថា នឹងត្រៀមជាស្រេចចូលរួមជំនួបចរចារសន្តិភាព
 នានាសំដៅដោះស្រាយវិបត្តិនៅប្រទេសមជ្ឈឹមបូព៌ានេះ៕

ប្រតិកម្មទៅវិញ