សារទូរលេខចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកស្រី Merle Ratner

Chia sẻ

(VOVWORLD) - ទទួលដំណឹងថា លោកស្រី Merle Ratner សកម្មជនឆ្វេងនិយមអាមេរិកម្នាក់ ដែលជាមិត្តដ៏ជិតស្និទ្ធរបស់វៀតណាម បានទទួលមរណភាពកាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Le Hoai Trung លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេសមជ្ឈិម បានផ្ញើសារទូរលេខរំលែកទុក្ខដល់ក្រុមគ្រួសារលោកស្រី Merle Ratner។

លោកស្រី Merle Ratner អាយុ ៦៧ ឆ្នាំបានទទួលមរណភាពក្នុងឧបទ្ទវហេតុ នៅទីក្រុងញូវយ៉កកាលពីយប់ថ្ងៃទី ៥ ខែកុម្ភៈ។ រួមជាមួយស្វាមី លោក Ngo Thanh Nhan លោកស្រី Merle Ratner បានចូលរួមចលនាប្រឆាំងសង្គ្រាមរបស់អាមេរិកនៅ វៀតណាមក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ហើយតែងតែជំរុញយ៉ាងសកម្មចំពោះការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ លោកស្រី Merle Ratner គឺជាសកម្ម ជនចលនាឆ្វេងនិយមឈានមុខគេនៅសហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងចលនា ប្រឆាំងនឹងសង្រ្គាមអាមេរិកនៅវៀតណាមតាំងពីអាយុ ១៣ ឆ្នាំ។ លោកស្រីគឺជាសហ ស្ថាបនិក និងអ្នកសម្របសម្រួលនៃអង្គការចលនាជំនួយសង្គ្រោះ និងការទទួលខុស ត្រូវសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម (VAORRC)។
លោកស្រី Merle Ratner បានជួយគាំទ្រយ៉ាងសកម្ម និងសហប្រតិបត្តិការ ជាមួយកម្មាភិបាលជាច្រើនជំនាន់នៃបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ ហើយសូម្បីតែមុននោះ គឺគណៈប្រតិភូអ្នកសង្កេតការណ៍តំណាងឱ្យ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម និងរដ្ឋាភិបាលបដិវត្តបណ្តោះ អាសន្ននៃភាគខាងត្បូង វៀតណាមនៅអង្គការសហប្រជាជាតិពីឆ្នាំ ១៩៧៥ ដល់ បច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ