ស៊ីរី៖ក្រុមឧទ្ទាមនៅក្រុង Aleppo យល់ព្រមជាមួយផែនការមនុស្សធម៌របស់អ.ស.ប

Chia sẻ
(VOVworld) - នាថ្ងៃទី២៤ វិច្ឆិកា ទីប្រឹក្សាមនុស្សធម៌
របស់អ.ស.បលោក Jan Egeland ឲ្យដឹងថា ក្រុមឧទ្ទាម
នៅប៉ែកខាងកើតទីក្រុង Aleppo របស់ស៊ីរី ដែលកំពុង
ស្ថិតនៅក្នុងការហ៊ុំព័ទ្ធរបស់កងទ័ពស៊ីរីនោះ បានយល់
ព្រមជាមួយផែនការរបស់អ.ស.បស្ដីអំពីការបែងចែកជំនួយឧបត្ថម្ភនិងនាំជនរងគ្រោះនិងអ្នកជំងឺចេញពីតំបន់នេះ។
ស៊ីរី៖ក្រុមឧទ្ទាមនៅក្រុង Aleppo យល់ព្រមជាមួយផែនការមនុស្សធម៌របស់អ.ស.ប - ảnh 1
ទីប្រឹក្សាមនុស្សធម៌របស់អ.ស.បលោក Jan Egeland (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២៤ វិច្ឆិកា ទីប្រឹក្សាមនុស្សធម៌របស់អ.ស.បលោក Jan
Egeland ឲ្យដឹងថា ក្រុមឧទ្ទាមនៅប៉ែកខាងកើតទីក្រុង Aleppo របស់ស៊ីរី ដែលកំពុង
ស្ថិតនៅក្នុងការហ៊ុំព័ទ្ធរបស់កងទ័ពស៊ីរីនោះ បានយល់ព្រមជាមួយផែនការរបស់
អ.ស.បស្ដីអំពីការបែងចែកជំនួយឧបត្ថម្ភនិងនាំជនរងគ្រោះនិងអ្នកជំងឺចេញពីតំបន់
នេះ។ប៉ុន្តែ អ.ស.បកំពុងរង់ចាំរដ្ឋាភិបាលរុស្ស៊ីនិងស៊ីរី បើកភ្លើងខៀវឲ្យបញ្ហានេះ
ដែរ។លោក Egeland ឲ្យដឹងថា អ.ស.បទទួលបានឯកសារយល់ព្រម របស់ក្រុម
ប្រដាប់អាវុធប្រឆាំងនៅប៉ែកខាងកើតក្រុង Aleppo អំពីផែនការនេះ ហើយក៏ដូចជា
ការគាំទ្រដោយលិខិតបទដ្ឋានពីភាគីរុស្ស៊ីផងដែរ។ប៉ុន្តែ អ.ស.បត្រូវការរុស្ស៊ីសំដែង
ការគាំទ្រតាមរយៈឯកសារចំពោះផែនការនេះ ក៏ដូចជាកំពុងរងចាំចម្លើយពីរដ្ឋា
ភិបាលស៊ីរី៕

ប្រតិកម្មទៅវិញ