សម័យប្រជុំលើកទី៧២មហាសន្និបាតអ.ស.ប៖ អាមេរិក ជប៉ុននិងឥណ្ឌាសង្កត់ធ្ងន់ទៅលើសេរីភាពនាវាចរណ៍

Chia sẻ
(VOVWORLD) - នៅខាងក្រៅសម័យប្រជុំលើកទី៧២របស់មហា សន្និបាតអ.ស.ប នាថ្ងៃទី១៨ កញ្ញា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson រួមជាមួយ សមភាគីឥណ្ឌាលោកស្រី Sushma Swaraj និងសមភាគីជប៉ុនលោក Taro Kono បានដំណើរការកិច្ចសន្ទនាត្រីភាគីលើកទី២។

  (VOVworld) - នៅខាងក្រៅសម័យប្រជុំលើកទី៧២របស់មហាសន្និបាតអ.ស.ប នាថ្ងៃទី១៨ កញ្ញា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson រួមជាមួយ សមភាគីឥណ្ឌាលោកស្រី Sushma Swaraj និងសមភាគីជប៉ុនលោក Taro Kono បានដំណើរការកិច្ចសន្ទនាត្រីភាគីលើកទី២។ សេចក្ដីជូនដំណឹងសារព័ត៌មាន របស់ក្រសួងការបរទេសអាមេរិកឲ្យដឹងថា ក្រុមរដ្ឋមន្រ្តីពោលខាងលើបាន ពិភាក្សាអំពីសារសំខាន់នៃតំបន់សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកដ៏សេរីនិងបើកទូលាយ ដែលត្រូវបានពង្រឹងជាមួយរចនាសម្ព័ន្ធរឹងមាំឈរលើច្បាប់ហើយអនុញ្ញាត្តិឲ្យ ប្រទេសទាំងអស់អភិវឌ្ឍន៍ប្រកបដោយភាពសម្បូររុងរឿង។ ក្រុមរដ្ឋមន្រ្តីបាន លើកត្រដែតនូវសារសំខាន់នៃសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍ ក៏ដូច ជារលកពាណិជ្ជកម្មសេរីក្នុងតំបន់និងលើពិភពលោកទាំងមូល ជាពិសេសនៅ សមុទ្រខាងកើត។ ទាក់ទិនដល់កម្មវិធីអភិវឌ្ឍន៍កាំជ្រួចនិងនុយក្លេអ៊ែររបស់កូរ៉េ ខាងជើងនោះ រដ្ឋមន្រ្តីការបរទេសអាមេរិក ជប៉ុននិងឥណ្ឌាបានស្វាគមន៍សេចក្ដី សំរេចចិត្តលេខ២៣៧៥របស់ក្រុមប្រឹក្សាអ.ស.ប ព្រមទាំងអំពាវនាវឲ្យសហគមន៍ អន្តរជាតិបន្តធ្វើសកម្មភាពដើម្បីរារាំងព្យុងយ៉ាងផងដែរ៕

ប្រតិកម្មទៅវិញ