សម័យប្រជុំលើកទី៦នៃគណះកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២

Chia sẻ
 (VOV)_នាថ្ងៃទី៨ មេសា នៅទីក្រុងហាណូយ គណះកម្មាធិការធ្វើ​វិសោធនកម្មរដ្ឋ ធម្មនុញ្ញឆ្នាំ១៩៩២ បានរៀបចំសម័យប្រជុំពេញអង្គ លើកទី៦ ដើម្បី​ផ្តល់មតិចំពោះ សេចក្ដីធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដែលបានទទួល និងកែ​សម្រួលតាមការផ្តល់មតិ
របស់ប្រជាជន។

(VOV)_នាថ្ងៃទី៨ មេសា នៅទីក្រុងហាណូយ គណះកម្មាធិការធ្វើ​វិសោធនកម្មរដ្ឋ ធម្មនុញ្ញឆ្នាំ១៩៩២ បានរៀបចំសម័យប្រជុំពេញអង្គ លើកទី៦ ដើម្បី​ផ្តល់មតិចំពោះ សេចក្ដីធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដែលបានទទួល និងកែ​សម្រួលតាមការផ្តល់មតិ
របស់ប្រជាជន។ គិតដល់ថ្ងៃទី ៣១ មិនា បានមានមតិចំនយន ២៦លានមតិ របស់បណ្ដា
ស្ថាប័ន  អង្គការ និងបុគ្គល ចំពោះ សេចក្ដីធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ។ ថ្លែងមតិនៅកិច្ច
ប្រជុំ  ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ប្រធានគណះកម្មាធិការធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ បានលើកច្បាស់ថា÷ ការយកមតិប្រជាជនចំពោះ សេចក្ដីធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ក្នុងរយះពេល​ពី​ខែមករា ដល់ខែមិនាឆ្នាំ  ២០១៣ ជាវគ្គជីវភាពនយោបាយ​ជាក់ស្ដែងដ៏​ទូលំទូលាយក្នុងទូទាំងប្រទេសវៀតណាម
 និង ជនរួមជាតិវៀតណាមនៅ​ឯបរទេសទៀតផង ទាក់ទាញការចូលរួមរបស់ប្រជាជន
គ្រប់ស្រទាប់។ ​ប្រធានរដ្ឋសភា​ Nguyen Sinh Hung បានសង្កត់ធ្ងន់ថា÷ការប្រមូលផ្តុំបូក សរុប ស្រាវជ្រាវ និងការទទួលមតិរបស់ប្រជាជននឹងត្រូវបានអនុវត្ត​យ៉ាងម៉ត់ចត់ពីមូល
ដ្ឋាន ទៅដល់ គណះកម្មាធិការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ដើម្បីគំរោង ច្បាប់រដ្ឋធម្មនុញ្ញ ជូនរដ្ឋសភាអនុម័ត្ត ជាច្បាប់​រដ្ឋធម្មនុញ្ញមានគុណភាពខ្ពស់បំផុត៕ 

សម័យប្រជុំលើកទី៦នៃគណះកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ - ảnh 1
សម័យប្រជុំលើកទី៦នៃគណះកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២(internet)


ប្រតិកម្មទៅវិញ