ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ daibieunhandan.vn) |
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពជ្រើសរើស ការរៀបចំកិច្ចប្រជុំតាមអ៊ិនធឺរណែតផងរួមបញ្ចូលជាមួយកិច្ចប្រជុំផ្ទាល់ផង ដែលដំណើរការក្នុងរយៈពេល ១៧ ថ្ងៃនិងបែងចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី ១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែតុលាដល់ថ្ងៃទី ១ ខែវិច្ឆិកា តាមទម្រង់អនឡាញ; ដំណាក់កាលទី ២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ខែវិច្ឆិកាដល់ថ្ងៃទី ១៣ ខែវិច្ឆិកា តាមទម្រង់ផ្ទាល់។ ប្រសិនបើស្ថានភាពនៃការរីករាលដាលមានភាពស្មុគស្មាញ កិច្ចប្រជុំតាមអ៊ីនធឺរណែតអាចត្រូវបានធ្វើឡើងពេញមួយវគ្គប្រជុំផងដែរ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់លើស្មារតីរួមរបស់រដ្ឋសភាក្នុងការរួមដំណើរជាមួយប្រទេសទាំងមូលក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ដូច្នេះលោកបានស្នើឱ្យរដ្ឋសភាធ្វើការពេញមួយថ្ងៃថ្ងៃអាទិត្យដើម្បីកាត់បន្ថយរយៈពេល ៣ ថ្ងៃធ្វើការ និងចំណាយពេលវេលាលើការការពារនិងទប់ស្កាត់ការរាតត្បាត ដើម្បីចំណាយពេលសម្រាប់កិច្ចប្រជុំប្រធានបទនៅចុងឆ្នាំនេះ។ ថ្វីត្បិតតែកាត់បន្ថយពេលវេលា ប៉ុន្តែត្រូវធានាគុណភាព ព្រោះកិច្ចប្រជុំនេះ កំណត់ក្របខ័ណ្ឌផែនការសម្រាប់ឆ្នាំ ២០២២ ទាំងមូល។
នៅសម័យប្រជុំលើកទី ២ រដ្ឋសភាបានចំណាយពេលពីរថ្ងៃកន្លះដើម្បីសួរដេញដោលនិងឆ្លើយសំណួរដេញដោល៕