(VOVworld)-នាថ្ងៃទី១៤តុលា ប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម
និងថ្នាក់ដឹកនាំ សមាគមមិត្តភាពវៀតណាម-ចិនបានមានជំនួបសន្ទនាជាមួយ
នាយករដ្ឋមន្តី្រចិនលោក Ly Keqiang ដែលកំពុងមានដំណើរទស្សនកិច្ចវៀត
ណាមជាផ្លូវការចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥តុលា។
ក្នុងជំនួបសន្ទនា នាយករដ្ឋមន្រ្តីចិន លោក Ly Keqiang បានផ្ញើរសេចក្តី រំលែកទុក្ខដ៏ជ្រាលជ្រៅដល់ប្រជាជនវៀតណាម និងគ្រួសារចំពោះមរណភាព របស់នាយកឧត្តមសេនីយ៌ Vo Nguyen Giap ថ្នាក់ដឹកនាំនយោបាយ យោធា
ឈ្លាសវៃ និងជាមិត្តដ៍ជិតស្និទរបស់ប្រជាជនចិន។
លោក Ly Keqiang អះអាងថា បក្ស រដ្ឋាភិបាលចិន ជានិច្ចកាលយកចិត្ត ទុកដាក់ទំនាក់ទំនងអ្នកជិតខាងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យ វៀត
ណាម-ចិន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះរាល់សកម្មភាពជម្រុញការជួប្រាស្រ័យ កិច្ចសហប្រតិបត្តិការប្រជាជននៃប្រទេសទាំងពីរវៀតណាម-ចិន។
ប្រធានសម្ព័ន្ពបណ្តាអង្គការមិត្តភាពវៀតណាមលោក Vu Xuan Hong
សន្យាថា សម្ព័ន្ពបណ្តាអង្គការមិត្តភាពវៀតណាមនិងសមាគមមិត្តភាពវៀត
ណាម-ចិននឹងខំប្រឹងប្រែងបើកទូឡាយរាល់សកម្មភាពជួបប្រាស្រ័យប្រជាជន សំដៅបង្កើនថែមទៀតចំណងមិត្តភាពវៀតណាម-ចិនផងដែរ៕