ស.ប.បកូរ៉េមានប្រតិកម្មចំពោះការដែលក្រុមប្រឹក្សាសន្តិសុខអ.ស.បថ្កោលទោសការបាញ់បង្ហោះកាំជ្រួច

Chia sẻ
(VOVworld) - ព្យុងយ៉ាងនាថ្ងៃទី២៥ មិថុនា បានសំដែង
ការប្រឆាំងជំទាស់សេចក្ដីថ្លែងការណ៍សារព័ត៌មាន
របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បដែលថ្កោលទោស
ការបាញ់បង្ហោះកាំជ្រួចរយៈមធ្យមនាពេលថ្មីៗនេះ
របស់ព្យុងយ៉ាង។
ស.ប.បកូរ៉េមានប្រតិកម្មចំពោះការដែលក្រុមប្រឹក្សាសន្តិសុខអ.ស.បថ្កោលទោសការបាញ់បង្ហោះកាំជ្រួច - ảnh 1
ការបាញ់បង្ហោះកាំជ្រួចយុទ្ធសាស្ត្រពីនាវាមុជទឹករបស់ស.ប.បកូរ៉េ (រូបថត៖Reuters/TTXVN)

(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានដកស្រង់ប្រភព
ព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានកណ្ដាលស.ប.បកូរ៉េ (KCNA) ឲ្យដឹងថា ព្យុងយ៉ាង
នាថ្ងៃទី២៥ មិថុនា បានសំដែងការប្រឆាំងជំទាស់សេចក្ដីថ្លែងការណ៍ សារព័ត៌មាន
របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បដែលថ្កោលទោសការបាញ់បង្ហោះកាំជ្រួចរយៈ
មធ្យមនាពេលថ្មីៗនេះរបស់ព្យុងយ៉ាង។ក្រោយពីស.ប.បកូរ៉េ នាថ្ងៃ ទី២២ មិថុនា
ដំណើរការបាញ់បង្ហោះកាំជ្រួចរយៈមធ្យមដែលបានផលិតដោយ ខ្លួនឯងនោះ
ក្រុមប្រឹក្សាសន្តិសុខបានរៀបចំកិច្ចប្រជុំបន្ទាន់ហើយចេញសេចក្ដី ថ្លែងការណ៍
សារព័ត៌មានដែលចាត់ទុកទង្វើនេះរបស់ស.ប.បកូរ៉េ ជាអំពើរំលោភដ៏ ធ្ងន់ធ្ងរទៅ
លើសេចក្ដីសំរេចចិត្តរបស់អ.ស.បស្ដីអំពីការហាមឃាត់ព្យុងយ៉ាងអភិវឌ្ឍន៍កាំជ្រួច។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា
ប្រទេសនេះរួមជាមួយអាមេរិកនិងជប៉ុននាថ្ងៃទី២៤ មិថុនាបានឯកភាពថា នឹងបន្ត
សហការនិងចែករំលែកព័ត៌មានដើម្បីទប់ទល់នឹងការគំរាមកំហែងកាំជ្រួចនិង
នុយក្លេអ៊ែរពីព្យុងយ៉ាង៕

ប្រតិកម្មទៅវិញ