សន្និសីទលើកទី២គណៈកម្មាធិការមជ្ឈឹមបក្សវៀតណាមតែងតាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នរដ្ឋ

Chia sẻ
(VOVworld) - សន្និសីទលើកទី២របស់គណៈកម្មាធិការ
មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១២ បាន
ប្រារព្ធឡើងនាព្រឹកថ្ងៃទី១០ មិនា​នៅរដ្ឋធានីហាណូយ
ក្រោមអធិបតីភាពរបស់អគ្គលេខាបក្សលោក Nguyen
 Phu Trong។
(VOVworld) - សន្និសីទលើកទី២របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀត
ណាមនីតិកាលទី១២ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី១០ មិនា​នៅរដ្ឋធានីហាណូយ
ក្រោមអធិបតីភាពរបស់អគ្គលេខាបក្សលោក Nguyen Phu Trong។ថ្លែងមតិបើកសន្និ
សីទ លោក Nguyen Phu Trong បានលើកច្បាស់ថា៖
“មជ្ឈឹមគប្បីប្រមូលផ្ដុំពិភាគ្សាដើម្បីបញ្ចូលក្នុងរបៀបវារៈនូវបញ្ហាធំសំខាន់និង
ចាំបាច់បំផុត ដែលសមស្របទៅនឹងតួនាទី ភារកិច្ចនិងសមត្ថកិច្ចរបស់គណៈកម្មា
ធិការមជ្ឈឹម។តភ្ជាប់និងអនុវត្តន៍ដោយព្រមៗគ្នានូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច
កសាងបក្ស អភិវឌ្ឍន៍វប្បធម៌និងកសាងមនុស្ស សំដៅអនុវត្តន៍ប្រកបដោយជោគ
ជ័យនូវគោលដៅទូទៅនិងភារកិច្ចសំខាន់ទាំង៦ក្នុងរយៈពេល៥ឆ្នាំខាងមុខដែល
មហាសន្និបាតបក្សលើកទី១២បានដាក់ចេញ”។
សន្និសីទលើកទី២គណៈកម្មាធិការមជ្ឈឹមបក្សវៀតណាមតែងតាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នរដ្ឋ - ảnh 1
ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖TTXVN)

ស្ដីអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល២០១៦-២០២០ លោក
អគ្គលេខាបក្ស Nguyen Phu Trong បានឲ្យដឹងថា៖
“ចំណុចថ្មីនៃសន្និសីទលើកនេះគឺនៅពេលពិនិត្យមើល ផ្ដល់យោបល់អំពីការ កសាង
ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល៥ឆ្នាំ យើងកសាងដោយព្រមៗគ្នា
នូវផែនការហិរញ្ញវត្ថុក្នុងរយៈពេលមធ្យមនិងផែនការវិនិយោគសាធារ ណៈក្នុងរយៈ
ពេលមធ្យម សំដៅផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាថែមទៀតនូវការងាររៀបចំ ផែនការឲ្យ
សមស្របទៅនឹងយន្តការទីផ្សារ ធានាតុល្យភាពរវាងចំណូលនិង ចំណាយថវិការ
 ព្រមទាំងជំនះលើស្ថានការណ៍វិនិយោគសាធារណៈខ្ជះខ្ជាយនិងប្រកបដោយ
ប្រសិទ្ធិភាពទាប”។
ស្ដីអំពីការតែងតាំងកម្មាភិបាលជាតំណែងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នរដ្ឋ
លោកអគ្គលេខាបក្សបានឲ្យដឹងថា បន្ទាប់ពីមហាសន្និបាតលើកទី១២របស់បក្ស
 ការិយាល័យនយោបាយបានពិនិត្យមើលយ៉ាងហ្មត់ចត់នូវមូលដ្ឋានគត្តិយុត្តិនិង
មូលដ្ឋានជាក់ស្ដែងនៃការពង្រឹងមុខតំណែងថ្នាក់ដឹកនាំស្ថាប័នរដ្ឋនានា។នៅសន្និ
សីទលើកនេះ ការិយាល័យនយោបាយនឹងដាក់ជូនមជ្ឈឹមនូវសេចក្ដីសំរេចស្ដីអំពី
ការតែងតាំងកម្មាភិបាលឈរឈ្មោះជាមុខតំណែងប្រធានរដ្ឋ នាយករដ្ឋមន្រ្តីរដ្ឋា
ភិបាល និងប្រធានរដ្ឋសភា៕

ប្រតិកម្មទៅវិញ