សន្និសីទរំសាយសព្វាវុធបើកកិច្ចប្រជុំស្ដីពីការបិទបញ្ចប់អាណត្តិជាប្រធានរបស់វៀតណាម

Chia sẻ
(VOVWORLD) -លោក Duong Chi Dung បានវាយតម្លៃចំពោះលទ្ធផលដែលទទួលបាន និងខ្លឹមសារពិភាក្សាសំខាន់ៗ សំដៅកំណត់ កត្តាសមស្រប ដើម្បីកសាង របៀបវារៈនៃសន្និសីទនាពេលអនាគត។
សន្និសីទរំសាយសព្វាវុធបើកកិច្ចប្រជុំស្ដីពីការបិទបញ្ចប់អាណត្តិជាប្រធានរបស់វៀតណាម - ảnh 1 ទិដ្ឋភាពនៃសន្និសីទរំសាយសព្វាវុធ (រូបថត៖ TTXVN)

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែសីហានៅទី ស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវ (ស្វ៊ីស) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព និងជាប្រធានក្រុមបេសកកម្មវៀតណាម លោក Duong Chi Dung បានអញ្ជើញជាអធិបតីក្នុងបណ្ដាសម័យប្រជុំពេញអង្គចុងក្រោយ ក្រោមអាណត្តិប្រធាននៃសន្និសីទរំសាយសព្វាវុធរបស់វៀតណាម ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ៣០ ខែមិថុនា និងចាប់ពីថ្ងៃទី២៩ ខែកក្កដាដល់ថ្ងៃទី១៨ ខែសីហា។

នាថ្ងៃទី ១៤ ខែសីហា អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំពេញអង្គ លោកស្រី Tatiana Valovayaអគ្គនាយិការនៃការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សឺណែវ និងជាតំណាងជាបុគ្គលរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងអំណរគុណ ចំពោះការជឿទុកចិត្តរបស់លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ និងការស្រុះចិត្តគំនិតនៃសន្និសីទរំសាយសព្វាវុធ ក៏ដូចជាតួនាទីសម្របសម្រួលរបស់ឯកអគ្គរដ្ឋទូត លោក Duong Chi Dung ដែលបានតែងតាំងលោកស្រីជាអគ្គលេខាធិការនៃសន្និសីទនេះ។ លោកស្រី Valovaya បានជឿជាក់ថា សន្និសីទនេះនឹងនាំមកនូវការទាក់ទងផ្ទាល់ថ្មីលើវិស័យ រំសាយសព្វាវុធ។

នាចុងសម័យប្រជុំពេញអង្គនាថ្ងៃទី ១៥ខែសីហានេះ ឯកអគ្គរដ្ឋទូត លោក Duong Chi Dung បានវាយតម្លៃចំពោះលទ្ធផលដែលទទួលបាន និងខ្លឹមសារពិភាក្សាសំខាន់ៗ សំដៅកំណត់ កត្តាសមស្រប ដើម្បីកសាង របៀបវារៈនៃសន្និសីទនាពេលអនាគត។ ទន្ទឹមនឹងនេះ សេចក្ដីប្រកាសប្រធាននិងសំណើររបស់វៀតណាមអំពីរបៀបវារៈនៃសន្និសីទនេះ នឹងត្រូវបានផ្សព្វផ្សាយដូចជា ឯកសារផ្លូវការនៃសន្និសីទរំសាយសព្វាវុធផងដែរ៕

ប្រតិកម្មទៅវិញ