រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទនេះ(រូបថត៖ baochinhphu.vn) |
គេហទំព័រសេវាសាធារណៈជាតិត្រូវបានបង្កើតឡើងនាពេលថ្មីៗនេះដោយមានអាសយដ្ឋានតែមួយគត់គឺ (www.dichvucong.gov.vn) ដែលក្នុងនោះជួយ ផ្តល់ព័ត៌មានអំពីបែបបទរដ្ឋបាល និងសេវាកម្មសាធារណៈយ៉ាងត្រឹមត្រូវ គ្រប់គ្រាន់ និងអាចទុកចិត្តបាន ដោយមានការធានារបស់រដ្ឋាភិបាលផងដែរ។ គោលបំណងនៃគេហទំព័រសេវាសាធារណៈជាតិគឺឆ្ពោះទៅបង្ហាញនូវទិន្នន័យឌីជីថលដ៏ត្រឹមត្រូវ អាចទុកចិត្តបាននិងជិតស្និទ្ធរបស់រដ្ឋាភិបាល ដើម្បីបម្រើប្រជាជននិងអង្គភាពអាជីវកម្មទាំងមូលផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះលោក Mai Tien Dung បានមានប្រសាសន៍ថា៖
«គេហទំព័រសេវាសាធារណៈជាតិមានភារកិច្ចតភ្ជាប់ក្រុមសេវាសាធារណៈនៃក្រសួងនិងមូលដ្ឋាននានា ពីព្រោះនេះជាការងារត្រូវអនុវត្តជាប្រចាំផងដែរ។ យើងដាក់ដំណើរការឲ្យប្រើប្រាស់សេវាកម្មមួយចំនួន ប៉ុន្តែនៅខែធ្នូ ពោលគឺក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ និងឆ្នាំបន្តទៀត យើងនៅតែបន្តបំពេញការងារបន្ថែម ទៀត។ យើងមិនរំពឹងថានឹងបំពេញឱ្យវាគ្រប់គ្រាន់នោះទេ ប៉ុន្តែយើងខិតខំធ្វើដើម្បីវាយតម្លៃការពេញចិត្តរបស់ប្រជាជននិងសហគ្រាស។ ប្រសិនបើប្រជាជននិងសហគ្រាសមានការវាយតម្លៃល្អលើសេវាកម្ម នោះឆ្លុះបញ្ចាំងពីការបម្រើរបស់រដ្ឋាភិបាល ក្រសួងនិងស្ថាប័ន មូលដ្ឋាននានា គឺពិតជាល្អផងដែរ»៕