សន្និសីទជាន់ខ្ពស់អ.ស.បស្តីពីកិច្ចសហប្រតិបត្តិការដឹកជញ្ជូនឆ្លងដែនពាណិជ្ជកម្មបិទបញ្ចប់ប្រកបដោយជោគជ័យ

Chia sẻ
(VOVworld)-នាថ្ងៃទី៩មិនានៅទីក្រុងហាណូយ សន្និសីទជាន់ខ្ពស់ អ.ស.ប តំបន់ អស៊ី-អឺរ៉ុបស្តីពីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនឆ្លងដែន 

(VOVworld)-ក្រោយរយៈពេល៣ថ្ងៃធ្វើការ នាថ្ងៃទី៩មិនានៅទីក្រុងហាណូយ
សន្និសីទជាន់ខ្ពស់ អ.ស.ប តំបន់ អស៊ី-អឺរ៉ុបស្តីពីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការ
ដឹកជញ្ជូនឆ្លងដែន ពាណិជ្ជកម្មនិងអនុវត្តរបៀបវារៈឆ្នាំ២០៣០ស្តីពីការអភិវឌ្ឍន៍
និរន្តរភាពបានបិទបញ្ចប់ប្រកបដោយជោគជ័យ។ អញ្ជើញថ្លែងមតិក្នុងពិធីបិទ
លោក Gyan Chandra  Acharya អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់
ថា៖

        “នាពេលអនាគតយើងមានទិសដៅច្បាស់លាស់ជាស្រាប់ហើយយើងក៏អាច
 ជម្រុញថែមទៀតសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការរឹតបន្តឹងកិច្ច
សហប្រតិបត្តិការក្នុងតំបន់។​យើងក៏ត្រូវលើកត្រដែតសារៈសំខាន់នៃការជួយឧបត្ថម្ភ
របស់សហគមន៍អន្តរជាតិ។ កត្តាសំខាន់សម្រាប់ប្រទេសគ្មានសមុទ្រក៏ដូចជាប្រ
ទេសសម្រាប់ឆ្លងកាត់នោះគឺវិនិយោគ បច្ចេកវិទ្យា ពាណិជ្ជកម្មក៏ដូចជាបង្កើតសមត្ថ
ភាព។​ខ្ញុំចាត់ទុកថា ទាំងអស់នេះជាសារដែលទទួលបានក្នុងសន្និសីទនេះផងដែរ”។

        សន្និសីទបានបិទបញ្ចប់នោះ វៀតណាមទទួលបានការវាយតម្លៃខ្ពស់ក្នុងការ
 សកម្មរួមសហការជាមួយតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ កសាងខ្លឹម
សារនិងរបៀបវារៈរបស់សន្និសីទនេះយ៉ាងជាក់ស្តែងសមស្របទៅនឹងសភាពការ
 របស់ប្រទេសគ្មានសមុទ្រនិងបានឆ្លងកាត់៕

ប្រតិកម្មទៅវិញ