សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានបិទបញ្ចប់នៅឡាវ

Chia sẻ
(VOVworld) - នាថ្ងៃទី ២៧ កុម្ភៈ សន្និសីទចង្អៀតរដ្ឋមន្ត្រី
ការបរទេសអាស៊ាន​បាន បិទបញ្ចប់នៅរដ្ឋធានីវៀងច័ន្ទ
របស់ឡាវ។ 
សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានបិទបញ្ចប់នៅឡាវ - ảnh 1
សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានបិទបញ្ចប់នៅឡាវ (Image: VNA)


(VOVworld) - នាថ្ងៃទី ២៧ កុម្ភៈ សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន​បាន
 បិទបញ្ចប់នៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ។ នេះគឺជាសន្និសីទអាស៊ានដំបូងក្នុងឆ្នាំ
 ជាប្រធានអាស៊ាន ២០១៦ របស់ប្រទេសឡាវ និងជាសន្និសីទដំបូងរបស់អាស៊ាន
 បន្ទាប់ពីសហគមន៍អាស៊ានត្រូវបានបង្កើតនាថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៥។ នៅ
សន្និសីទលើកនេះ បណ្ដាប្រទេសបានឯកភាពប្រមូលផ្តុំជំរុញសហប្រតិបត្តិ
ការនិងផ្សាភ្ជាប់អាស៊ានលើវិស័យចំនួន ៣ ដោយមានលទ្ធផលជាក់ស្តែង ពង្រឹង
 និងពង្រីកសាមគ្គីឯកភាពរបស់អាស៊ាន លើកកំពស់ការសន្ទនានិងទំនុកទុកចិត្ត
សំដៅទប់ទល់នឹងការសាកល្បងនាពេលខាងមុខ។ ទាក់ទិនដល់សកម្មភាពកិច្ច
ការបរទេស ប្រទេសនានាឯកភាពបន្តជំរុញទំនាក់ទំនងរវាងអាស៊ានជាមួយ
 បណ្ដាដៃគូដោយពិតប្រាកដដើម្បីផលប្រយោជន៍រួមក្នុងតំបន់ ក៏ដូចជា ខំប្រឹង
ប្រែងកសាងសហគម៍អាស៊ាន។ រដ្ឋមន្ត្រីការបរទេសទាំងនេះបានពិភាក្សាអំពី
បញ្ហានៅក្នុងតំបន់និងអន្តរជាតិ ផងដែរ៕ 

ប្រតិកម្មទៅវិញ