សន្និសីទ G-20៖ បណ្ដាប្រទេសមានសុទិដ្ឋិនិយមអំពីយថាទស្សន៍សេដ្ឋកិច្ចសកលអំពាវនាវជំរុញពាណិជ្ជកម្មសេរី |
ខឿនសេដ្ឋកិច្ចសកលបន្តកែលំអ ប៉ុន្តែ ប្រទេសនានាគប្បីប្រុងប្រយ័ត្នតាម ដានយ៉ាងម៉ត់ចត់បំរ៉ែបំរួលនៃទីផ្សារហិរញ្ញវត្ថុដែលនៅពោរពេញទៅដោយគ្រោះអាសន្នគិតតាំងពីខែកុម្ភៈកន្លងទៅ។ នៅសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិ បាលធនាគារកណ្ដាលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញ ជួរមុខលើពិភពលោក G-20 នៅទីក្រុង Buenos Aires អាហ្សង់ទីន ថ្នាក់ដឹកនាំ បណ្ដាប្រទេសជាសមាជិក G-20 បានឯកភាពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិ ការពិភពលោកទាំងមូលសំដៅជំរុញកំណើននិរន្តរភាពតាមរយៈកំណែទម្រង់រច នាសម្ព័ន្ធយូរអង្វែងរួមមានការខំប្រឹងប្រែងបង្រួញគំលាតខាងលក្ខ័ណ្ឌរស់នៅរបស់ប្រជាជន។ អង្គសន្និសីទនានាក៏បានសម្តែងការព្រួយបារម្ភដល់គ្រោះអាសន្ននៃគោលនយោបាយគាំពារពាណិជ្ជកម្មរបស់អាមេរិកព្រមទាំងសន្យាជំរុញពាណិជ្ជកម្មសេរីផងដែរ៕