អគ្គសវនកររដ្ឋវៀតណាមលោក Ho Duc Phuc (ខាងស្តាំ) ប្រធានគណៈកម្មាធិការរៀបចំមហាសន្និបាត ASOSAI 14 បានទទួលស្វាគមន៍ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមមហាសន្និបាត ASOSAI 14 (រូបថតៈ TTXVN) |
អញ្ជើញចូលរួមក្នុងពិធីបើកមានវត្តមានប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan; ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Trinh Dinh Dung; លោក Harib Al Amimi អគ្គសវនកររដ្ឋនៃបណ្តាប្រទេសអេមីរ៉ាតអារ៉ាប់រួម; ប្រធានអង្គការអន្តរជាតិនៃស្ថាប័នសវនកម្មកំពូល (INTOSAI); លោកស្រី Madinah Mohammad អគ្គសវនកររដ្ឋម៉ាឡេស៊ី រួមទាំងប្រតិភូជាង២៥០មកពីស្ថាប័នសវនកម្មកំពូលនៃបណ្តាប្រទេសអាស៊ី តំណាង INTOSAI និងអង្គការអន្តរជាតិមួយចំនួនទៀត។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan, ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung, អគ្គសវនកររដ្ឋវៀតណាម Ho Duc Phoc និងប្រតិភូចូលរួមក្នុងពិធីបើក (រូបថតៈ TTXVN) |
អញ្ជើញថ្លែងក្នុងពិធីបើក អគ្គសវនកររដ្ឋវៀតណាម លោក Ho Duc Phoc បាន សង្កត់ធ្ងន់ថា៖ ស្ថាប័នសវនកម្មរដ្ឋវៀតណាម មានមោទនភាពដែលជាសមាជិក ក្នុងដំបូលរួម ASOSAI ជាពិសេសនឹងកាន់ដំណែងជាប្រធាន ASOSAI អាណត្តិ ២០១៨- ២០២១ នាពេលខាងមុខ។ ស្ថាប័នសវនកម្មរដ្ឋវៀតណាម នឹងរួមជាមួយ សមាជិក ASOSAI ពង្រីកនូវលទ្ធផលដែលទទួលបាន ព្រមទាំងជម្រុញកិច្ច សហប្រតិបត្តិការរវាងបណ្តាសមាជិក ASOSAI និង INTOSAI សំដៅបង្កើន សាមគ្គីភាព បង្កើនសមត្ថភាពនិងការអភិវឌ្ឍឲ្យបានខ្លាំងក្លាថែមទៀត ក្នុងសហគមបណ្តាស្ថាប័នសវនកម្មកំពូលតែម្តង។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងប្រតិភូចូលរួមមហាសន្និបាត ASOSAI 14 (រូបថតៈ TTXVN) |
លោក Ho Duc Phoc អញ្ជើញថ្លែង យ៉ាងដូច្នេះ៖ “មហាសន្និបាត ASOSAI លើកទី១៤ នេះ ក្រៅពីបានពិភាក្សានិង សម្រេចលើបញ្ហាសំខាន់ៗរួមនៃមហាសន្និបាតមក ប្រ ធានបទ “សវនកម្មបរិស្ថាន ដើម្បីការអភិវឌ្ឍចីរភាព” នៅមហាសន្និបាត ASOSAI គឺជារបៀបវារៈសំខាន់មួយ បង្ហាញពីការសន្យា ការខិតខំប្រឹងប្រែងនិងការរួមចំណែក សកម្មរបស់សហគមន៍ ASOSAI ក្នុងកិច្ចការបណ្តេញតាមគោលដៅអភិវឌ្ឍនិរន្តរភាពរបស់អង្គការសហប្រជាជាតិ និងដោះស្រាយរាល់ការសាកល្បងអំពីបរិស្ថាន សកលលោកទាំងមូល។ សេចក្តីថ្លែងការណ៍ទីក្រុងហាណូយ នឹង ជាឯកសារផ្លូវការមួយរបស់មហាសន្និបាត ASOSAI”។
ការសម្តែងសិល្បៈក្នុងពិធីបើក (រូបថតៈ TTXVN) |
អញ្ជើញថ្លែងក្នុងពិធីបើក ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ស្ថាប័នសវនកម្មរដ្ឋវៀតណាម ក្នុងនាមជាប្រធាន ASOSAI 14 នឹងចូលរួមអស់ពីកម្លាំងកាយចិត្តដើម្បី ASOSAI ១ ខ្លាំងមាំមួននិងរួមចំណែកសកម្មសម្រាប់ខឿនសេដ្ឋកិច្ចអាស៊ីនិងពិភពលោក។ លោកស្រីប្រធានរដ្ឋសភាវៀត ណាមអញ្ជើញផ្តល់អនុសាសន៍ថា៖ “នាពេលខាងមុខ សង្ឃឹមថា ស្ថាប័នសវនកម្មរដ្ឋ វៀតណាមនឹងបង្កើតតម្លាភាពដោយឥតឈប់ឈរ ជំនាញ ត្រឹមត្រូវនិងទំនើប ភាវូបនីយកម្មពីជំហានៗ ក្នុងសកម្មភាព ក្នុងការបណ្តុះបណ្តាលជួរសវនករមានសីល ធម៌វិជ្ជាជីវៈ និងត្រូវបានបំពាក់ឧបករណ៍សវនកម្មទំនើបផងដែរ។ ស្ថាប័នសវនកម្មរដ្ឋវៀតណាម ត្រូវបន្តពង្រីកនូវតួនាទីការពារច្បាប់ ការពារភាពសុច្ចរិតរបស់ប្រព័ន្ធទាំងមូល ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងទ្រព្យសម្បត្តិសាធារណៈ។ ពិតណាស់ ថា មហាសន្និបាត ASOSAI នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជាមិន ខាន”។
ការសម្តែងសិល្បៈក្នុងពិធីបើក (រូបថតៈ TTXVN) |
យោងតាមបៀបវារៈ មហាសន្និបាតនឹងពិភាក្សានិងអនុម័តនូវកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ASOSAI ដំណាក់កាល២០១៥-២០១៨ និងផែនការអភិវឌ្ឍសមត្ថភាពដំណាក់កាល ២០១៨-២០២១ សេចក្តីព្រាងអំពីថវិការ OSOSAI ដំណាក់កាល២០១៩- ២០២១។ តាមគម្រោង មហាសន្និបាតលើកនេះនឹងអនុម័តលើសេចក្តីថ្លែងការណ៍ហាណូយ។ នេះជាឯការជាផ្លូវការដែលឆ្លុះបញ្ជាំងពីលទ្ធផលសំខាន់ៗទទួលបានពីមហា សន្និបាត រួមទាំងការសន្យា សកម្មភាពនៃសហគមន៍នៃសហគមន៍ ASOSAI ចំពោះគោលដៅអភិវឌ្ឍរបស់អង្គការដំណាក់កាល ២០១៦-២០២១៕