ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ លោក Dennis Francis បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូឡឹម ក្នុងសប្តាហ៍កំពូលនៃមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដែលបង្ហាញពីការប្តេជ្ញានយោបាយខ្ពស់បំផុតរបស់វៀតណាមនៅពេលដែលសហគមន៍អន្តរជាតិកំពុងប្តេជ្ញាជំរុញពហុភាគីនិយម ដើម្បីទប់ទល់នឹងបញ្ហាប្រឈមជាសកលនាបច្ចុប្បន្ន។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម ។ រូបថត៖ Lam Khanh/TTXVN |
ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាក្នុងកម្រិតខ្ពស់បំផុតរបស់វៀតណាម ហើយនឹងរួមចំណែកលើកកំពស់ទំនាក់ទំនងរវាងវៀតណាមនិងអង្គការសហប្រជាជាតិឡើងដល់កម្រិតថ្មីមួយ។ កិច្ចប្រជុំកំពូលអនាគតក៏ជាព្រឹត្តិការណ៍ពិសេស ជាសន្និសីទដើម្បីអនាគតរបស់ពិភពលោក ជាឱកាសសម្រាប់មេដឹកនាំអន្តរជាតិជំរុញសាមគ្គីភាពនិងពហុភាគីនិយម ដើម្បីសម្រេចបាននូវគោលដៅរបស់អង្គការសហប្រជាជាតិ។ លោក Dennis Francis ជឿជាក់ថា ដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំវៀតណាម គឺជាឱកាសសម្រាប់វៀតណាមដើម្បីអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញារបស់ខ្លួន។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម លោក Dennis Francis ជឿជាក់ថា ទំនាក់ទំនងរវាង UN និងវៀតណាមនឹងបន្តត្រូវបានពូនជ្រុំនិងពង្រឹងបន្ថែមទៀត។ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ផ្តោតសំខាន់លើការជំរុញសិទ្ធិមនុស្ស លើកកម្ពស់តម្លៃអំពីសុខាភិបាល ការអប់រំ ពង្រឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទាំងនេះក៏ជាការប្តេជ្ញាយ៉ាងមុតមាំរបស់វៀតណាមផងដែរ៕