រដ្ឋាភិបាលសឹង្ហបុរីបាន​ប្រគល់ទំនិញសំខាន់ៗ ដើម្បីជួយឧបត្ថម្ភប្រជាជននៅតំបន់ដែល​រងគ្រោះធម្មជាតិនៅវៀតណាម

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១៩ ខែកញ្ញា នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) តំណាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានទទួលជំនួយពីរដ្ឋាភិបាលសឹង្ហបុរី ដើម្បីជួយសង្គ្រោះប្រជាជននៅតំបន់ដែលរងគ្រោះធម្មជាតិនៅវៀតណាម។

ជំនួយទាំងនេះ រួមមាន៖ ម៉ាស៊ីនបូមទឹកចម្រោះ ធុងទឹកច្រកដប ឧបករណ៍អនាម័យផ្ទាល់ខ្លួន ភួយសង្គ្រោះជីវិត កាដុងដាក់ទឹក និងអាហារខ្ចប់។ តាមផែនការ ជំនួយទាំងនេះ នឹងត្រូវបានបញ្ជូនទៅខេត្ត Bac Kan នៅថ្ងៃទី ២០ ខែកញ្ញា។

រដ្ឋាភិបាលសឹង្ហបុរីបាន​ប្រគល់ទំនិញសំខាន់ៗ ដើម្បីជួយឧបត្ថម្ភប្រជាជននៅតំបន់ដែល​រងគ្រោះធម្មជាតិនៅវៀតណាម - ảnh 1ជំនួយរបស់សិង្ហបុរី ជួយឧបត្ថម្ភប្រជាជនក្នុងតំបន់មានទឹកជំនន់នៅវៀតណាម។ ប្រភព៖ CNA

ចាប់ពីថ្ងៃទី ១១ ខែកញ្ញា រហូតមកដល់ពេលនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានទទួលការដឹកជញ្ជូនជំនួយជាច្រើនពីអង្គការអន្តរជាតិ ដៃគូកាត់បន្ថយហានិភ័យនៃគ្រោះធម្មជាតិ និងស្ថានទូតនៃបណ្តាប្រទេស ដូចជា៖ ស្វីស  អង់គ្លេស អូស្ត្រាលី ឥណ្ឌា មជ្ឈមណ្ឌលសម្របសម្រួលតំបន់សម្រាប់ជំនួយមនុស្សធម៌ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន - JICA, អង្គការ Samaritan's Purse...៕

ប្រតិកម្មទៅវិញ