|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានលើកឡើងក្រុមបញ្ហាចំនួន៥ អំពីខ្លឹមសារដែលសន្និបាតនឹងពិនិត្យពិភាគ្សានិងសំរេចចិត្ត។ (VOV) |
Vovworld-សន្និបាតលើកទី៨គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀត ណាមនីតិកាលទី១១បានប្រារព្ធឡើងនៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី៣០កញ្ញា ដើម្បីពិភាគ្សាបញ្ហាសំខាន់ជាច្រើនអំពីសេដ្ឋកិច្ច នយោបាយ-សង្គមនៃប្រទេស
ជាតិ។ ថ្លែងមតិក្នុងឱកាសនេះ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen
Phu Trong បានលើកឡើងក្រុមបញ្ហាចំនួន៥ អំពីខ្លឹមសារដែលសន្និបាតនឹងពិនិត្យ
ពិភាគ្សានិងសំរេចចិត្ត។
ស្ដីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម អគ្គលេខា Nguyen Phu Trong បានស្នើរសន្និបាតពិនិត្យរបាយការណ៍របស់គណៈកម្មាធិការចាត់តាំងកម្មាភិបាលរដ្ឋាភិបាល
អំពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៣ និងគំរោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
ឆ្នាំ២០១៤ជាដើម។ អគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថា៖
“ដើម្បីឯកភាពការយល់ដឹងអំពីគំនូរជាក់ស្ដែងស្ដីពីសេដ្ឋកិច្ចសង្គមឆ្នាំ២០១៣ ត្រូវក្ដាប់ជាប់ការសន្និដ្ឋានរបស់មជ្ឈឹម សេចក្តីសំរេចចិត្តរបស់រដ្ឋសភាឆ្នាំ២០១២និងស្ថានភាពជាក់ស្ដែងនៃប្រទេសជាតិ របស់ក្រសួងផ្នែកដំបន់ វិភាគដ៏ម៉ត់ចត់ស្ថាន
ភាព បញ្ជាក់ច្បាស់រាល់លទ្ធផលដែលទទួលបានក្នុងរយៈពេល៩ខែដើមឆ្នាំនិង
ព្យាករណ៍ក្នុងឆ្នាំ២០១៣។ យកចិត្តទុកដាក់ធ្វើឲ្យច្បាស់បណ្ដាបញ្ហាម៉ាក្រូសេដ្ឋកិច្ចស្ថិរភាពយ៉ាងម៉េច តើមានគ្រោះអាសន្នអតិផរណាកើនខ្ពស់ឡើងវិញជាដើម។”
ស្ដីពីការផ្លាស់ប្តូរថ្មីខឿនអប់រំ និងបណ្ដុះបណ្ដាលលើគ្រប់វិស័យ អគ្គលេខាបក្ស
Nguyen Phu Trong បានលើកច្បាស់ថា÷ ត្រូវបង្កើតការស្រុះចិត្តគំនិតខ្ពស់ ចេញសេចក្ដី
សម្រេចចិត្តមជ្ឈឹម១ អោយសមស្របជាមួយការដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ។ ចំពោះ
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ អគ្គលេខាបក្ស Nguyen Phu Trong បានលើក
ច្បាស់ថា÷នេះគឺជាភារកិច្ចក៏សែនសំខាន់ របស់បក្ស រដ្ឋ និងប្រព័ន្ធនយោបាយទាំង
មូល÷
“ក្នុងរយះពេលកន្លងទៅ យើងបានពង្រីកយ៉ាងខ្ពស់ស្មារតីប្រជាធបតេយ្យ និងការទទួលខុសត្រូវ លើកទឹកចិត្តប្រជាជនជាច្រើនកុះករចូលរួមការផ្តល់មតិស្ថាបនារដ្ឋធម្មនុញ្ញ។ ស្នើមជ្ឈឹមបន្តលៃទុកពេលវេលាជាច្រើនថែមទៀត ដើម្បីស្រាវ
ជ្រាវ ពិភាក្សា រួមមតិយ៉ាងម៉ត់ចត់ចូលក្នុងមាត្រា ជំពូក និមួយៗនិងសេចក្ដីព្រាងច្បាប់
ទាំងមូល៕”