សន្ធិសញ្ញាស្ដីពីការធ្វើចំណាកស្រុកថ្មី និងការបែកបាក់គ្នាក្នុង EU

Chia sẻ
(VOVWORLD) - កាលពីសប្តាហ៍មុនសហភាពអឺរ៉ុប (EU) បានចាប់ផ្តើមកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាធ្វើចំណាក់ស្រុកថ្មី សំដៅធ្វើកំណែទម្រង់គោលនយោបាយភៀសខ្លួនដែលត្រូវបានចាត់ទុកថាជាការបរាជ័យក្នុងរយៈពេលកន្លងទៅ និងដោះស្រាយការបែកបាក់ផ្ទៃក្នុង ដែលបណ្ដាលមកពីបញ្ហាចំណាក់ស្រុក។ នេះគឺជាលើកដំបូងហើយ ដែលប្រទេសសមាជិកEU ទាំង ២៧ បានធ្វើការពិភាក្សាលើឯកសារនេះ។ ទោះយ៉ាងណាក៏ដោយការស្វែងរកសំលេងរួមគ្នាក្នុងការដោះស្រាយបញ្ហាចំណាក់ស្រុកគឺជាបញ្ហាដ៏លំបាកលំបិន និងក្ដៅគគុកបំផុតរបស់ EU ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ។
សន្ធិសញ្ញាស្ដីពីការធ្វើចំណាកស្រុកថ្មី និងការបែកបាក់គ្នាក្នុង EU - ảnh 1រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសហភាពអឺរ៉ុបចូលរួមកិច្ចពិភាក្សាតាមអនឡាញ  (រូបថត៖ AFP / VNA)

ការកែតម្រូវនានាក្នុងសន្ធិសញ្ញាស្ដីពីការធ្វើចំណាក់ស្រុកថ្មី

នៅចុងខែកញ្ញាកន្លងទៅ គណៈកម្មការអឺរ៉ុប (EC) បានប្រកាសគោលនយោបាយថ្មីស្តីពីការធ្វើអន្តោប្រវេសន៍និងភៀសខ្លួន។ ប្រការសំខាន់បំផុតនៃសន្ធិសញ្ញាស្ដីពីការធ្វើចំណាកស្រុកថ្មីគឺការស្នើឲ្យដកកូតាទទួលជនអន្តោប្រវេសន៍។ ជារៀងរាល់ឆ្នាំ EC នឹងធ្វើការពិចារណា ហើយគណនាចំនួនជនអន្តោប្រវេសន៍ដែលត្រូវទទួលយកដោយផ្អែកលើកការគណនាអំពីកម្លាំងសេដ្ឋកិច្ចចំនួនប្រជាជននិងសមត្ថភាពជាក់ស្តែងរបស់សមាជិកនីមួយៗ។ បទប្បញ្ញត្តិថ្មីនេះបានជួយបន្ធូរបន្ថយភាពជាប់គាំងជាយូរមកហើយខណៈប្រទេសអឺរ៉ុបមួយចំនួបានប្រឆាំងនឹងបទប្បញ្ញត្តិបែងចែកការទទួលជនភៀសខ្លួន ព្រោះថាវាមានភាពអយុត្តិធម៌។

ជាក់ស្ដែង EC បានដាក់ចេញមាត្រាដោះដូរវិញ។ ពោលគឺ បណ្ដាប្រទេសជាសមាជិក ដែលមិនទទួលជនភៀសខ្លួនដោយស្ម័គ្រចិត្ត នឹងត្រូវបង្កើនការចូលរួមចំណែកផ្នែកហិរញ្ញវត្ថុដើម្បីចំណាយប្រាក់ទៅលើការធ្វើដំណើរសម្រាប់ជនចំណាក់ស្រុក។ ការវិភាគទានត្រូវបានគណនាយោងទៅតាមសមត្ថភាពសេដ្ឋកិច្ចនិងចំនួនប្រជាជននៃប្រទេសជាសមាជិកនីមួយៗ។ បទប្បញ្ញត្តិថ្មីត្រូវបានចាត់ទុកថា សំដៅកាត់បន្ថយសម្ពាធលើបណ្តាប្រទេសនៅខ្សែជួរមុខ តាមរយៈការដាក់ឲ្យដំណើរការយន្តការ “ សាមគ្គីភាពចាប់បង្ខំ” ពោលគឺ បណ្ដាប្រទេសជាសមាជិកត្រូវតែជ្រើសរើសការទទួលយកជនចំណាកស្រុកឬជួយឧបត្ថម្ភដល់ប្រទេសដែលទទួលជនចំណាកស្រុក។ ដើម្បីកាត់បន្ថយអំរ៉េកលើប្រទេសនានានោះគណៈកម្មការអឺរ៉ុបនឹងជួយឧបត្ថម្ភធនដល់ប្រទេសណា ដែលបានទទួលជនភៀសខ្លួនចំនួន ១០.០០០ អឺរ៉ូសម្រាប់ជនភៀសខ្លួនម្នាក់ៗដែលប្រទេសនេះបានទទួលយក និងទឹកប្រាក់ចំនួន ១២.០០០ អឺរ៉ូប្រសិនបើជនភៀសខ្លួនជាអនីតិជន។ យោងតាមEC ថា សន្ធិសញ្ញាស្ដីពីការធ្វើចំណាក់ស្រុកថ្មីនឹងនាំមកនូវឱកាសថ្មី ដើម្បីពង្រឹង និងពង្រីកតម្លៃមនុស្សធម៌របស់EU ក៏ដូចជាអះអាងនូវសមត្ថភាពរបស់ប្លុកក្នុងការធានាសិទ្ធិជាមូលដ្ឋានសម្រាប់ជនភៀសខ្លួនផងដែរ។

នៅតែមានភាពខុសគ្នាដដែល

គោលនយោបាយថ្មីនេះបានបង្ហាញពីបំណងប្រាថ្នារបស់EU ក្នុងការបង្កើតប្រព័ន្ធ“ការចូលរួមវិភាគទានយ៉ាងបត់បែន” ប៉ុន្តែត្រូវសហការគ្នា ខណៈ ដែលសម្ពាធអំពីបញ្ហាជនភៀសខ្លួនបានកើនឡើង។ នេះមានន័យថាបណ្ដាប្រទេសជាសមាជិកអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលយកជនភៀសខ្លួនចូលរួមវិភាគទានដល់សមាជិកដទៃទៀតឬជួយជនចំណាកស្រុកវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញផងដែរ។ តាមការរំពឹងទុក កញ្ចប់គោលនយោបាយថ្មីស្តីពីការធ្វើអន្តោប្រវេសន៍និងភៀសខ្លួននឹងត្រូវបានអនុវត្តជាផ្លូវការចាប់ពីឆ្នាំ ២០២៣។ ទោះយ៉ាងណាក៏ដោយ ដើម្បីចូលជាធរមានគឺ សន្ធិសញ្ញានេះត្រូវទទួលបានការឯកភាពគ្នាពីប្រទេសជាសមាជិក EU ទាំង ២៧ និងសភាអឺរ៉ុប។ក្រោយពីកិច្ចពិភាក្សាកាលពីថ្ងៃទី ៨ ខែតុលាមានត្រឹមតែរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Horst Seehofer តំណាងរបស់អាល្លឺម៉ង់ដែលជាប្រធានEUប្តូរវេនបានបង្ហើបថា “ មានទស្សនៈផ្សេងគ្នា”  បើទោះជាភាគីនានានៅតែទទួលបានការស្រុះចិត្តគំនិតគ្នាក៏ដោយ។ ប្រការនេះបានបង្ហាញថាសន្ធិសញ្ញាខាងលើនេះមិនទាន់ទទួលបានការគាំទ្រជាច្រើននៅអឺរ៉ុបហើយលទ្ធផលនៃកិច្ចពិភាក្សាក៏មិនដូចទៅនឹងបំណងប្រាថ្នាផងដែរ។ គោលនយោបាយថ្មីទាក់ទងនឹងជនចំណាកស្រុកនិងជនភៀសខ្លួនមិនដែលជាប្រធានបទងាយស្រួលសម្រាប់EU ឡើយ ព្រោះថាបញ្ហាជនចំណាកស្រុកមិនត្រឹមតែជាបញ្ហារបស់ប្រទេសមួយចំនួនប៉ុណ្ណោះទេថែមទាំងជាបញ្ហាប្រឈមសម្រាប់ប្លុកទាំងមូលទៀតផង។ ដើម្បីដោះស្រាយបញ្ហានេះឱ្យបានដាច់ស្រេច EU ចាំបាច់ត្រូវទទួលបានការឯកភាពគ្នាក្នុងគោលនយោបាយស្ដីពីជនចំណាកស្រុកនិងជនភៀសខ្លួន។

ទោះយ៉ាងណាក៏ដោយ ជាមួយនឹងការវិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះសន្ធិសញ្ញាស្តីពីការធ្វើចំណាកស្រុកថ្មីនឹងពិបាកទទួលបានការឯកភាពគ្នានាខែធ្នូខាងមុខ ដូចទៅនឹងគោលបំណងរបស់អាល្លឺម៉ង់ដែលជាប្រទេសប្រធានEUប្តូរវេនឡើយ៕

ប្រតិកម្មទៅវិញ