ស្នាដៃចំនួន ៤៣ បានឈ្នះពានរង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមឆ្នាំ ២០២២

Chia sẻ

(VOVWORLD) - ស្នាដៃឆ្នើមបំផុតចំនួន ៤៣ នឹងទទួលបានពានរង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀតណាមឆ្នាំ ២០២២។ ពិធីបិទ និងប្រគល់ពានរង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ៣១ ខែឧសភា នៅទីក្រុងហាណូយ។

ស្នាដៃចំនួន ៤៣ បានឈ្នះពានរង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមឆ្នាំ ២០២២ - ảnh 1ក្រុមប្រឹក្សាវិនិច្ឆ័យ នៃពានរង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្នាដៃដែលមានលក្ខណៈប្រើប្រាស់ខ្ពស់ (រូបថត៖ VOV)

លោកបណ្ឌិត Le Xuan Thao អនុប្រធានអចិន្ត្រៃយ៍នៃមូលនិធិគាំទ្រការច្នៃប្រឌិតបច្ចេកទេសវៀតណាម (VIFOTEC) បានឲ្យដឹងថា ក្នុងរយៈពេល ២៨ ឆ្នាំកន្លងទៅ ពានរង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានអះអាងជាបណ្តើរៗ នូវកិត្យានុភាពរបស់ខ្លួនលើវិស័យបង្កើតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងប្រទេស និងអន្តរជាតិ៖  “ចាប់តាំងពីពានរង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមត្រូវបានប្រារព្ធឡើង មានគម្រោងជាច្រើនដែលនាំមកនូវប្រសិទ្ធភាពខ្ពស់ដល់ផលិតកម្ម ជីវភាពរស់នៅ និងសន្តិសុខ ការពារជាតិ។ ចាប់ផ្តើមពីគោលការណ៍ចាត់ថ្នាក់របស់ VIFOTEC គឺផ្តល់អាទិភាពសម្រាប់ស្នាដៃដែលត្រូវបានអនុវត្តចំពោះផលិតកម្ម និងជីវភាព ដោយធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់គឺ ៤០%។ ហេតុដូច្នេះដែល គណៈវិនិច្ឆ័យចាប់អារម្មណ៍យ៉ាងខ្លាំងថា តើស្នាដៃនេះអាចអនុវត្តបានឬអត់”។

សូមគូសបញ្ជាក់ថា ស្នាដៃចំនួន ៤៣ ត្រូវបានផ្តលើកតម្កើងក្នុងវិស័យ៖ មេកានិច - ស្វ័យប្រវត្តិកម្ម; បច្ចេកវិទ្យាសម្ភារៈ; បច្ចេកវិទ្យាព័ត៌មាន - អេឡិចត្រូនិច - ទូរគមនាគមន៍; ជីវវិទ្យាសម្រាប់ផលិតកម្មនិងជីវភាព; បច្ចេកវិទ្យាដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន និងការប្រើប្រាស់សមស្របធនធាន;  បច្ចេកវិទ្យាសន្សំសំចៃថាមពល និងប្រើប្រាស់ថាមពលថ្មី៕

ប្រតិកម្មទៅវិញ