អត្ថបទសរសេរនេះបានចាត់ទុកថា អាមេរិកកំពុងបង្កើនប្រព័ន្ធឃ្លាំមើលនូវរាល់សកម្មភាពយោធារបស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ និងការធ្វើសមយុទ្ធជាមួយប្រទេសជប៉ុន។ សកម្មភាពទាំងនេះគឺសំដៅបង្កើនសម្ពាធចំពោះ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត កូរ៉េ។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែលក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថា នៅតែមានលទ្ធភាពដែលមេដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត កូរ៉េ លោក Kim Jong-un ធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងក្នុងឆ្នាំនេះ ដោយមិនអើពើនឹងការចរចារវាងអាមេរិក និង សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត កូរ៉េ ស្ដីពីការលុបបំបាត់នុយគ្លេអ៊ែរយ៉ាងយឺតយ៉ាវផងដែរ៕