សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាញ់បង្ហោះកាំជ្រួចរយៈខ្លីចំនួ១៦គ្រឿង

Chia sẻ
(VOVworld)-អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាង
ត្បូងឲ្យដឹងថា នាព្រឹកថ្ងៃទី ២៣មិនា សាធារណរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបាញ់បង្ហោះសាក
 ល្បងកាំជ្រួចរយៈខ្លីចំនួន១៦គ្រឿង

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាញ់បង្ហោះកាំជ្រួចរយៈខ្លីចំនួ១៦គ្រឿង - ảnh 1
កាំជ្រួច១ត្រូវបានបាញ់បង្ហោះពីព្យុងយ៉ាង (រូបថតៈAP )


VOVworld)-អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងឲ្យដឹងថា នាព្រឹកថ្ងៃទី
២៣មិនា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបាញ់បង្ហោះសាក
ល្បងកាំជ្រួចរយៈខ្លីចំនួន១៦គ្រឿងពីឆ្នេរសមុទ្រប៉ែកខាងអាគ្នេយ៍របស់ប្រទេស
នេះ សំដៅទៅសមុទ្រ។ នេះជាថ្ងៃទី២ជាបន្តសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា
និតកូរ៉េបានពាញ់សាកល្បងកាំជ្រួចរយៈខ្លី។ បណ្តាកំាជ្រួចនេះ ត្រូវបានបាញ់ពី
ម៉ោង១ដល់ម៉ោង២’៣០នាព្រឹកថ្ងៃទី២៣មិនា (តាមម៉ោងតំបន់)។

        ចំពោះការបាញ់បង្ហោះនេះ ព្យុងយ៉ាងប្រកាសថា ការបាញ់បង្ហោះកាំជ្រួច​រយៈ
ខ្លី ស្ថិតក្នុងកម្មវិធីហ្វឹកហាត់ជាធម្មតារបស់កងទ័ពនៃសាធារណរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េ។ ប៉ុន្តែកម្រិតបាញ់បង្ហោះកាំជ្រួចជាច្រើនក្នុងរយៈពេលថ្មីៗនេះ
របស់ ព្យុងយ៉ាងធ្វើឲ្យ Seoul និងវ៉ាស៊ីនតោនមានការព្រួយបារម្ភ ហើយចាត់ទុក
នេះ ជាសកម្មភាពបង្ករឿងហេតុ សំដៅប្រឆាំងជំទាស់ការធ្វើសមយុទ្ធរួមរវាងកូរ៉េ ខាងត្បូងនិងអាមេរិក៕

ប្រតិកម្មទៅវិញ