|
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាញ់បង្ហោះកាំជ្រូចរយៈខ្លី
(រូបថតៈ Reuters) |
(VOVworld)-នាព្រឹកថ្ងៃទី២មិនា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បាន
បាញ់បង្ហោះកាំជ្រូចផ្លោងរយៈខ្លី Scud ចំនួន២គ្រាប់ ទៅកាន់សមុទ្រខាងកើតនៃប្រ
ទេសនេះ។ យោងតាមមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងថា កាំជ្រួច ចំនួន២
គ្រឿងនេះ ត្រូវបានបាញ់ពីទីក្រុងកំពង់ផែ Nampoនៅឆ្នេរសមុទ្រភាគខាងលិចនៃ
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ។ ការបាញ់បង្ហោះកាំជ្រួចនេះ ប្រព្រឹត្ត
ទៅ ក្នុងកាលៈទេសៈដែលកូរ៉េខាងត្បូងនិងអាមេរិក បានដំណើរការសកម្មភាពធ្វើ សមយុទ្ធរួមជាប្រចាំដោយមានឈ្មោះថា “ដំណោះស្រាយស្នូល” និង “ឥន្ត្រីខ្ចី”។ ទោះបីជាទាំងសេអ៊ុលនិងវ៉ាស៊ីនតោនសុទ្ធតែអះអាងថា ការធ្វើសមយុទ្ធនេះគឺ សំដៅស្វ័យការពារប៉ុណ្ណោះ ប៉ុន្តែ ព្យុងយ៉ាងបានរិះគន់និងចាត់ទុកនេះគឺ ការត្រៀម
រៀបចំឲ្យការឈ្លានពាន៕