កម្មករបាញ់ថ្នាំសំលាប់មេរោគដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នៅទីក្រុង Tijuana ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២០ ( រូបថត៖ THX / TTXVN) |
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានករណីឆ្លងជំងឺ Covid-19 ច្រើនបំផុត ដែលមានករណីឆ្លងជំងឺចំនួន ១.៨៣៧.១៧០ ករណី និង អ្នកស្លាប់មានចំនួន ១០៦.១៩៥ នាក់។
នៅអឺរ៉ុបករណីឆ្លងជំងឺនេះក៏បន្តមានទំនោរ "ថយចុះ " ដែលបង្កើតលក្ខខណ្ឌសម្រាប់បណ្តាប្រទេសនៅលើទ្វីបនេះធ្វើការបន្ធូរបន្ថយនូវវិធានការបង្ការហើយឈានទៅបើកព្រំដែនរបស់ខ្លួនជាបណ្តើរៗ ក៏ដូចជាស្តារសកម្មភាពសេដ្ឋកិច្ចឡើងវិញផងដែរ។ ទន្ទឹមនឹងនេះ អាមេរិកឡាទីននៅតែបន្តជាតំបន់ក្តៅគគុកចំពោះជំងឺរាតត្បាត COVID-19 ដែលមានករណីឆ្លងជំងឺកាន់តែកើនឡើងយ៉ាងខ្លាំងនាប៉ុន្មានថ្ងៃថ្មីៗនេះនៅប្រទេសប្រេស៊ីល ម៉ិកស៊ិក ឈីលីជាដើម៕