បុគ្គលិកពេទ្យបញ្ជូនអ្នកជំងឺកូវីដ១៩ ទៅកាន់មន្ទីរពេទ្យនៅជាយក្រុងម៉ូស្គូប្រទេសរុស្ស៊ី (រូបថត៖ AFP / VNA) |
យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា (តាមម៉ោងនៅ UTC) មានករណីឆ្លងវីរុស SARS-CoV-2 ចំនួនជាង ៦១,២៨ លានករណី បន្ទាប់ពីកត់ត្រាករណីឆ្លងជំងឺនេះចំនួន ៥៣០.០០០ ករណីថែមទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនៅទូទាំងពិភពលោក។ ក្នុងន៉ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ គឺ ១,៤៣ លាននាក់។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក សហរដ្ឋអាមេរិកដែលជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ នៅតែបន្តកត់ត្រាចំនួនអ្នកឆ្លងថ្មីនិងអ្នកស្លាប់ក្នុងកំរិតខ្ពស់ ដោយមានការឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១០៤.៩៧៦ នាក់ និងអ្នកស្លាប់មានចំនួន ១.២៧១ នាក់។ នាបច្ចុប្បន្នអាមេរិកមានអ្នកឆ្លងជំងឺសរុបចំនួន ១៣,២៤ លាននាក់ និងអ្នកស្លាប់សរុបមានចំនួន ២៦៩.៥២០ នាក់។ បន្ទាប់មកគឺប្រទេសឥណ្ឌានិងប្រេស៊ីល៕