សេដ្ឋកិច្ចអាមេរិកសម្រេចបានកំណើនយ៉ាងខ្លាំងក្នុងត្រីមាសទី ២

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ២៩ ខែកក្កដា ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសថា សេដ្ឋកិច្ចរបស់ប្រទេសនេះក្នុងត្រីមាសទី ២ បានកើន ៦,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ ។ 
សេដ្ឋកិច្ចអាមេរិកសម្រេចបានកំណើនយ៉ាងខ្លាំងក្នុងត្រីមាសទី ២ - ảnh 1សេដ្ឋកិច្ចអាមេរិកបានកើនឡើង ៦.៥% នៅត្រីមាសទី ២ ឆ្នាំ ២០២១ ( រូបថត៖ Bloomberg)

ទោះយ៉ាងណាក៏ដោយ ល្បឿនស្ដារឡើងវិញ នៃខឿនសេដ្ឋកិច្ចលេខ ១ នៅលើពិភពលោកនេះ ក្រោយពីវិបត្តិជំងឺកូវីដ ១៩ នៅតែយឺតជាងការព្យាករណ៍ ៨,៥% របស់ក្រុមអ្នកវិភាគសេដ្ឋកិច្ច ប៉ុន្តែនេះគឺជាអត្រាកំណើនឆាប់រហ័សបំផុតចាប់តាំងពីររដូវស្លឹកឈើជ្រុះឆ្នាំ ២០២០។ យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា៖ ខឿនសេដ្ឋកិច្ចអាមេរិកមិនត្រឹមតែសម្រេចបានអត្រាកំណើនខ្ពស់ក្នុងឆមាសទី ២ ប៉ុណ្ណោះទេ ថែមទាំងរក្សាយ៉ាងរឹងមាំកម្រិតនេះក្នុងឆមាសទី ២ ឆ្នាំ ២០២១ ទៀតផង។ ដើម្បីសម្រេចបានគោលដៅទាំងនេះ រដ្ឋាភិបាលអាមេរិកបានផ្ដល់កញ្ចប់ជំនួយដ៏ធំធេង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដោយបានចូលរួមចំណែកជំរុញការចាយវាយលើវិស័យទេសចរណ៍។

ក្រុមអ្នកវិភាគបានព្យាករណ៍ថា អត្រាកំណើនរបស់អាមេរិក ក្នុងឆ្នាំ ២០២១ អាចសម្រេចបាន ៧%។ យោងតាមការធ្វើស្ថិតិបានបង្ហាញថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត នៅសហរដ្ឋអាមេរិកកាលពីខែមីនាឆ្នាំ ២០២០ នោះ  រដ្ឋាភិបាលនៃប្រទេសនេះបានផ្តល់កញ្ចប់ជំនួយជិត ៦ លានលានដូល្លារអាមេរិកសំដៅបន្ធូរស្រាលផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ។ នាបច្ចុប្បន្ននេះ ប្រជាជនអាមេរិកជិត ៥០% នៃចំនួនប្រជាជនសរុបគឺទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ រួចរាល់ដូច្នេះហើយ ជួយនាំជីវភាពរស់នៅវិលត្រឡប់មកប្រក្រីភាពឡើងវិញជាបណ្ដើរៗ៕


ប្រតិកម្មទៅវិញ