សេដ្ឋកិច្ចសហរដ្ឋអាមេរិកនិងចិនមានកំណើនផ្ទុយគ្នា

Chia sẻ
(VOVWORLD) - ក្នុងត្រីមាសទី ៣ សេដ្ឋកិច្ចចិនមានកំណើន ៦% គឺជាការកើនឡើងដ៏អាក្រក់បំផុតក្នុងរយៈពេល ២៧ ឆ្នាំមក។

នាថ្ងៃទី ២៧ ខែវិច្ឆិកា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឲ្យដឹងថា សេដ្ឋកិច្ចប្រទេសនេះក្នុងត្រីមាសទី ៣កន្លងមកបានកើនឡើងច្រើនជាង ២% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ចំណូលពីការនាំចេញ - នាំចូលនិងវិនិយោគអចលនទ្រព្យមានកំណើនខ្ពស់បានជួយជំរុញកំណើននៃខ្លឿនសេដ្ឋកិច្ចលេខមួយនៅលើពិភពលោកនេះ។ ទោះជាយ៉ាងណាក៏ដោយ ការវិនិយោគអាជីវកម្មត្រូវរងផលប៉ះពាល់ដោយភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក - ចិន ថយចុះ ២,៧% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅថ្ងៃដដែល អ្នកស្រាវជ្រាវពិសេសរបស់រដ្ឋសភាចិនលោក Yao Jinyuan បានព្យាករណ៍ថា អត្រាកំណើននៃខ្លឿនសេដ្ឋកិច្ចធំទី ២ នៅលើពិភពលោកនេះអាចនឹងធ្លាក់ចុះក្រោម ៦% នៅក្នុងត្រីមាសទី ៤ នៃឆ្នាំនេះនិងឆ្នាំក្រោយផងដែរ ដោយសារតែសេដ្ឋកិច្ចក្នុងស្រុកប្រឈមនឹង “បណ្ដាសាក់ល្បងធំបំផុតដែលមិនធ្លាប់មាន”។ នៅក្នុងត្រីមាសទី ៣ សេដ្ឋកិច្ចចិនមានកំណើន ៦% គឺជាការកើនឡើងដ៏អាក្រក់បំផុតក្នុងរយៈពេល ២៧ ឆ្នាំមក។ រដ្ឋាភិបាលចិនបានដាក់គោលដៅទទួលកំណើនក្នុងឆ្នាំ ២០១៩ ក្នុងចន្លោះពី ៦ ទៅ ៦,៥ ភាគរយ៕

ប្រតិកម្មទៅវិញ