សេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៨៖ឱកាសលោតផ្លោះសម្រាប់កំណើនអាជីវកម្ម

Chia sẻ
(VOVWORLD) -នៅក្នុងសិក្ខាសាលាសេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៨ក្រោមប្រធានបទ “ឱកាសលោត ផ្លោះសម្រាប់កំណើនអាជីវកម្ម” នោះ វាគ្មិនបានចាត់ទុកថា ក្នុងឆ្នាំ២០១៧ រដ្ឋាភិបាល បានបង្កើតការជឿទុកចិត្តនិងកម្លាំងចលករសម្រាប់ប្លុកសហគ្រាស។ 

តាមនោះ ឆ្នាំ ២០១៨នេះសរឲ្យឃើញនូវសញ្ញាវិជ្ជមានច្រើនជាងឆ្នាំ២០១៧ ហើយនឹងជាឆ្នាំផ្តល់ កាលានុភាពថ្មីសម្រាប់ខឿនសេដ្ឋកិច្ច។ សិក្ខាសាលានេះបានរៀបចំឡើងនាថ្ងៃទី២០ខែមិនានៅទីក្រុងហូជីមិញ។

        ថ្លែងមតិនៅក្នុងសិក្ខាសាលានេះ លោក Ngo Van Tuan អនុប្រធានគណៈកម្មការ សេដ្ឋកិច្ចមជ្ឈឹមបានឲ្យដឹងថា ឆ្នាំ២០១៧ វៀតណាមសម្រេចបានតួរលេខគួរឲ្យកត់ សម្គាល់ជាច្រើន ដែលក្នុងនោះ GDP កើន ៦,៨១%។ ទន្ទឹមជាមួយគ្នានោះ វៀតណាម ក៏ចូលរួមយ៉ាងសកម្មការធ្វើ សមាហរណកម្មអន្តរជាតិ ។ ការគូសសញ្ញាទាំងអស់នេះ រួមចំណែកជម្រុញការតភ្ជាប់សេដ្ឋកិច្ចនិងលើកកម្ពស់កម្លាំងប្រកួតប្រជែងរបស់វៀត ណាមលើទីផ្សារអន្តរជាតិ៕

ប្រតិកម្មទៅវិញ