(រូបភាព៖ vov.vn) |
នៅក្នុងរបាយការណ៍នេះ CEBR បានព្យាករណ៍ថា GDP សកលក្នុងឆ្នាំ ២០២២ នឹងខ្ពស់ជាងកម្រិតមុនជំងឺរាតត្បាត ហើយនឹងឈានដល់កម្រិត ១០០ទ្រីលានដុល្លារជាលើកដំបូង។ ឆ្នាំ២០២០ CEBR បានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងឈានដល់កម្រិតនេះនៅឆ្នាំ២០២៤។
យោងតាមក្រុមអ្នកវិភាគ បើទោះបីជាមានការលេចចេញនៃវីរុសបំប្លែងថ្មី Omicron កាលពីខែវិច្ឆិកាកន្លងទៅនេះក៏ដោយ ប៉ុន្តែបណ្តាប្រទេសនៅជុំវិញពិភពលោកនឹងបន្ធូរបន្ថយវិធានការរឹតត្បិត ដោយសារប្រព័ន្ធភាពស៊ាំបានប្រសើរឡើង ខណៈពេលដែលសមត្ថភាពសម្របខ្លួនទៅនឹងជំងឺរាតត្បាតនៃខឿនសេដ្ឋកិច្ចពិភពលោក មាន ន័យថា វិធានការរឹតបន្តឹងដែលបានដាក់ឡើងវិញ នឹងបង្កអន្តរាយតិចជាងមុខនេះ។ ប៉ុន្តែ CEBR បានចាត់ទុកថា អតិផរណានឹងក្លាយជាបញ្ហាចម្បង ដែលប្រទេសនានាត្រូវដោះស្រាយក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕