ប្រជាជនរង់ចាំការជម្លៀសនៅជិតព្រលានយន្តហោះក្នុងទីក្រុង Omdurman ប្រទេសស៊ូដង់ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣។ (រូបថត៖ Xinhua) |
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) កាល ពីថ្ងៃទី ២២ ឧសភា បាននិយាយថា មនុស្សជាង ៦ ម៉ឺន នាក់បានចាកចេញពីប្រទេស ស៊ូដង់ទៅកាន់ប្រទេសជិតខាង ឆាដ ចាប់តាំងពីហិង្សាផ្ទុះឡើងកាលពីពាក់កណ្តាល ខែមុន។ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ប្រទេសឆាដ លោក Raouf Mazou ឧត្តមស្នងការរបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បាននិយាយថា ៩០% នៃចំនួនជនជាតិស៊ូដង់ដែលទើបមកដល់ឆាដ គឺជាស្ត្រី និង កុមារ។ ពួកគេកំពុងរស់នៅក្នុងស្ថានភាពលំបាកខ្លាំង ខ្វះឧបករណ៍និងរបស់របរចាំបាច់ ជាពិសេសនៅពេលដែលរដូវវស្សាខិតជិតមកដល់។ សាធារណៈរដ្ឋឆាដគឺជាជម្រករបស់ជនភៀសខ្លួនជិត ៧០ ម៉ឺននាក់ ដែលភាគ ច្រើនជាជនជាតិស៊ូដង់ ដែលបានភៀសខ្លួនចេញពីជម្លោះ។ ចំនួននេះត្រូវបានគេរំពឹងថានឹងបន្តកើនឡើង ខណៈដែលការប្រយុទ្ធគ្នារវាងភាគីនានាក្នុងប្រទេសស៊ូដង់មិនទាន់បង្ហាញសញ្ញាបញ្ឈប់នៅឡើយ។
កាលពីដើមខែនេះ កម្មវិធីស្បៀងអាហារពិភព លោករបស់អង្គការសហប្រជាជាតិ (WFP) បាននិយាយថា គេត្រូវការប្រាក់ជាង ១៦២ លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយស្បៀងអាហារដល់ជនភៀសខ្លួនចំនួន ២,៣ លាននាក់នៅសាធារណរដ្ឋឆាដ៕