លេខាគណៈកម្មាធិការបក្សខេត្ត An Giang លោក Le Hong Quang និងលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Tay Ninh លោក Nguyen Thanh Tam បានប្រគល់រង្វាន់មាសក្នុងប្រភេទបទយកការណ៍ និងបទសម្ភាសន៍ (រូបថត៖ VOV) |
ជោគជ័យដ៏ធំបំផុតនៃមហោស្រពគឺអារម្មណ៍អំណរសប្បាយរីករាយរបស់អ្នកសារព័ត៌មានតាមវិទ្យុ ទូទាំងប្រទេស ដែលបានមកទីក្រុងដើម្បីចូលរួមពិធី និងមើលឃើញពីការងើបឡើងវិញដ៏រឹងមាំរបស់ទីក្រុងហូជីមិញបន្ទាប់ពីរងផលប៉ះពាល់បណ្តាលពីជំងឺរាតត្បាតកូវីដ-១៩។ ជោគជ័យធំទីពីរគឺគុណភាពនៃកម្មវិធីវិទ្យុជាតិឆ្នាំនេះមានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់។ ក្រៅពីការបង្ហាញពីគុណសម្បត្តិនៃកម្មវិធីផ្សាយវិទ្យុទៅកាន់សាធារណៈជន លក្ខណៈពិសេសមួយនៃមហោស្រពផ្សាយសម្លេងជាតិ លើកទី ១៥ នេះ គឺការចូលប្រើជាសាធារណៈតាមរយៈវេទិការដូចជា គេហទំព័រ កម្មវិធី បណ្តាញសង្គម ដោយមានការច្នៃប្រឌិតច្បាស់លាស់ណាស់។
លោក Pham Manh Hung អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម |
លោក Pham Manh Hung អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមបានមានប្រសាសន៍ថា៖ “គោលដៅធំគឺបង្កើតបានការចាប់អារម្មណ៍របស់សាធារណៈជន ចំពោះកម្មវិធីវិទ្យុ និងជាពិសេសការចាប់អារម្មណ៍របស់ថ្នាក់ដឹកនាំមូលដ្ឋាន ថ្នាក់ដឹកនាំក្រសួង ជាមួយនឹងតួនាទី មុខងាររបស់វិទ្យុ។ ធ្វើយ៉ាងម៉េចឲ្យសាធារណៈជន មើលឃើញពីតួនាទី របស់វិទ្យុក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ក៏ដូចជានៅតាមមូលដ្ឋាននីមួយៗ ក្នុងបុព្វហេតុកសាង និងការពារជាតិ”។
ជាមួយនឹងសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើន មហោស្រពផ្សាយសម្លេងជាតិលើកទី១៥ បានបន្សល់ទុកការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន និងជំរុញទឹកចិត្តអ្នកផ្សាយសម្លេង ដើម្បីឱ្យពួកគេកាន់តែស្រឡាញ់ការងារផ្សាយសម្លេង មានជំនឿលើវិជ្ជាជីវៈ និងមានទំនួលខុសត្រូវក្នុងការជំរុញវិស័យផ្សាយសម្លេងឲ្យកាន់តែអភិវឌ្ឍន៍ពីថ្ងៃទៅមួយថ្ងៃ៕