អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung |
ថ្នាក់ដឹកនាំនៃបណ្តាប្រទេសចូលរួមសន្និសីទបាន វាយតម្លៃខ្ពស់ ចំពោះតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-ឥណ្ឌារបស់ វៀតណាម។ ហើយកិច្ចសហប្រតិបត្តិការនយោបាយដោយជឿទុកចិត្តគ្នាទៅវិញទៅមកនៅ តែបានបង្កើនជានិច្ច តាមរយៈការរក្សាយន្តការសន្ទនានិងកិច្ចសហប្រតិបត្តិការលើ គ្រប់ជាន់ថ្នាក់។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានវាយតម្លៃដូច្នេះ ៖“រយៈពេល៣ឆ្នាំកន្លងទៅ វៀតណាមបានរួមចំណែកសកម្មទៅក្នុងបណ្តាយន្តការ សហប្រតិបត្តិការនយោបាយ ជួយរក្សាបាននូវយន្តការសន្ទនាថ្នាក់រដ្ឋមន្ត្រី មន្ត្រីជាន់ ខ្ពស់ ក៏ដូចជា គណៈកម្មាធិការសម្របសម្រួលរួម។ ស្តីពីសេដ្ឋកិច្ច យើងអនុវត្តបានល្អ ជាង៥០%នូវផែនការសកម្មភាព ២០១៦-២០២០។ ក្រៅពីវិស័យដែលអាស៊ាន សហការជាមួយឥណ្ឌាមក ក្នុងនាមជាអ្នកសម្របសម្រួល វៀតណាមបានម្ចាស់ការ ដាក់បញ្ចូលវិស័យថ្មីមួយ នោះគឺកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ចសមុទ្របៃតង។ មានន័យថា ជម្រុញសេដ្ឋកិច្ចសមុទ្រផងនិងថែមទាំងមានសកម្មភាពរក្សាលំហសមុទ្រ ផងដែរ”។
ស្តីពីទំនាក់ទំនងទ្វេភាគី ចំណុចលេចធ្លោក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌាលើក នេះរបស់នាយករដ្ឋមន្ត្រី គឺនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀតណាម-ឥណ្ឌាឡើងកម្ពស់ថ្មី។ ហើយបច្ចុប្បន្ន ឥណ្ឌាជានិច្ចកាលចាត់ទុកវៀត ណាមជាសសរទ្រូងសំខាន់ក្នុងគោលនយោបាយ “សកម្មភាពទិសខាងកើត” របស់ខ្លួន៕